ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ដំណើរការ​តាម​ច្បាប់​ហើយ​ក្នុង​ថ្ងៃ​បុណ្យ​ទន្លេ​ខាង​មុខ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ខែមីនា ខាង​មុខ​នេះ នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ខែមីនា ខាង​មុខ​នេះ នៅ​ថ្ងៃ​ទី​១៧ និង​១៨ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​សហការ​គ្នា​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លក់ដូរ​អោយ​មាន​របៀបរបប​នៅ​ក្នុង​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង ។

លោក លន់ ថា អនុប្រធាន​គណៈកម្មការ​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយ​ដឹង​ថា យោង​តាម​សេចក្តីជូនដំណឹង និង​ការ​ណែនាំ​របស់​សាលាខេត្ត​កំពង់ឆ្នាំង ក្រុមការងារ​ចម្រុះ​រួម​មាន​គណៈកម្មការ​ផ្សា​រលើ និង​សមត្ថកិច្ច​នគរបាល​សណ្ដាប់ធ្នាប់​ខេត្តកំពង់ឆ្នាំង​បាន​សហការ​គ្នា​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លក់ដូរ​នៅ​ក្នុង​ផ្សា​រលើ​ក្រុង​កំពង់ឆ្នាំង ដើម្បី​អោយ​មាន​របៀបរៀបរយ​ល្អ ខណៈ​ដែល​ការ​លក់ដូរ​សព្វថ្ងៃ​នៅ​សងខាង​ផ្លូវ​កៀន​ផ្សារ​ក្នុង​ផ្សារ និង​នៅ​មុខ​ផ្សា​រលើ​មាន​ភាព​អាណា​ធិ​ប​តេ​យ្យ ឥត​សណ្តាប់ធ្នាប់ គ្មាន​របៀបរៀបរយ និង​ធ្វើ​អោយ​បាត់បង់​សោភ័ណ​ភាព​ក្រុង​កំពង់ឆ្នាំង ។

ជាក់ស្ដែង​ពេល​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​អ្នកមួយ​ចំនួន​ដាក់​ទំ​និ ញ​លក់ដូរ និង​គ្រែ​លក់ដូរ លៀន​លយ​ចេញ​មក​លើ​ផ្លូវ​ដើរ ដែល​ធ្វើ​អោយ​ផ្លូវ​ដើរ​តូច​ចង្អៀត អ្នក​លក់ដូរ​មួយ​ចំនួន​ទៀត​ក្នុង​ផ្សា​រលើ​បាន​ដាក់​ព្យួរ​ទំនិញ​នៅ​លើ​ផ្លូវ​ដើរ​ចេញចូល​តែ​ម្តង និង​មួយ​ចំនួន​ទៀត​មាន​កន្លែង​លក់ដូរ​ស្រាប់ នៅ​ខាងក្រោយ​ផ្សារ ហើយ​បែរជា​នាំ​គ្នា​យក​ទំនិញ​មក​ដាក់​លក់ដូរ​តាម​ផ្លូវ​សងខាង​ផ្លូវ​ខាង​ត្រូ​ង និង​ខាងជើង​កៀន​ផ្សារ និង​នៅ​មុខ​ផ្សារ​ទៅ​វិញ ។

ជុំវិញ​ការ​រៀប​សណ្តាប់ធ្នាប់​នេះ​ក្រុមការងារ​បាន​ចាក់​ផ្សាយ​ច្បាប់ និង​សេចក្តីណែនាំ​របស់​គណៈកម្មការ​រៀបចំ​សណ្តាប់​ខេត្តកំពង់ឆ្នាំង និង​បាន​ណែនាំ​ដោយ​ផ្ទាល់​ថែម​ទៀត ដោយ​មិន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅ​ក្នុង​ខេត្ត​ឡើយ ។

ដោយឡែក​នៅ​មុខ​ផ្ទះល្វែង​ក្នុង​ទីប្រជុំជន​ផ្សា​រលើ​អាជ្ញាធរ​បាន​កំណត់​អោយ​ដាក់​ទំនិញ​លក់ដូរ​ចេញពី​ជញ្ជាំង​ផ្ទះ​តែ​១​ម៉ែត្រ​ប៉ុណ្ណោះ ចំណែក​នៅ​ក្នុង​ផ្សារ​វិញ កន្លង​មក​ក្រុម​កា​ងារ​ចម្រុះ​បាន​ចុះ​បាញ់​គំនូស​ទុក​ផ្លូវ​ដើរ សងខាង​ផ្សារ មុខ​ផ្សារ និង​នៅ​ក្នុង​ផ្សារ​រួច​អស់ហើយ ។ ករណី​ប្រជាពលរដ្ឋ​ជា​អ្នក​លក់ដូរ​មិន​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​នេះ​សមត្ថកិច្ច​ចម្រុះ និង​ចុះ​ដកហូត​ទំនិញ​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង ឬ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​បែកបាក់​ទំនិញ​ទាំងនោះ​ឡើយ ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​ផ្លូវច្បាប់ ។ ករណី​មិន​ព្រម​រៀងចាល សមត្ថកិច្ច និង​ត្រូវ​ធ្វើការ​ផាកពិន័យ​យ៉ាង​តឹង​រឹង ទ្វេ​ដង​តាម​បញ្ញត្តិ​ច្បាប់ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក្រុង និង​ខេត្តកំពង់ឆ្នាំង សូម​អំពាវនាវ​ដល់​អាជីវករ ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង សូម​មេត្តា​យោគយល់​ដោយ​ចូលរួម​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ ក្រុង ស្រុក រៀបចំ​កន្លែង​លក់ដូរ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ មាន​បរិស្ថាន និង​មាន​អនាម័យ​ល្អ ដើម្បី​រួម​គ្នា​ធ្វើ​អោយ​ទីក្រុង ទីប្រជុំជន​របស់​យើង មាន​សោភ័ណ​ភាពល្អ ទាក់ទាញ​ភ្ញៀវ​គ្រប់​ជាន់ថ្នាក់ ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់​ថ្ងៃ​ទី​១៥ ដល់​១៧ ខែ​មិ​នា ឆ្នាំ​២០១៩ ខាង​មុខ​នេះ នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ