ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២​ ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖​ ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប ​ព្រះ​ជន្ម​៩៧​ព្រះ​វស្សា​ ស្វាមី​របស់​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២ ​នៃ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៧​ ខែម​ក​រា ឆ្នាំ​២០១៩ ជួប​ប្រទះ​គ្រោះថ្នាក់​រថយន្ត​បុក​គ្នា…

ប្រទេស​អង់គ្លេស ៖​ ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប ​ព្រះ​ជន្ម​៩៧​ព្រះ​វស្សា​ ស្វាមី​របស់​ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២ ​នៃ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​១៧​ ខែម​ក​រា ឆ្នាំ​២០១៩ ជួប​ប្រទះ​គ្រោះថ្នាក់​រថយន្ត​បុក​គ្នា បណ្ដា​ល​​ឲ្យ​រថយន្ត​ទ្រង់​ក្រឡាប់ នៅ​ជិត​ SANDRINGHAM តំបន់​ NORFOLK ​ភាគ​ខាងកើត​អង់​គ្លេស តែ​សំណាងល្អ​ទ្រង់​ពុំ​រង​របួស​អ្វី​ឡើយ​។

តាម​សេចក្ដី​ប្រកាស​មួយ អ្នកនាំពាក្យ​ព្រះ​បរមរាជវាំង​ BUCKINGHAM ​បាន​ថ្លែង​ថា ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត នា​រសៀល​ថ្ងៃ​ទី​១៧​ មក​រា​។ ទ្រង់​គេច​ផុត​ពី​គ្រោះថ្នាក់​ដោយ​ពុំ​មាន​របួស​ឡើយ​។ ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប ​ទ្រង់​កាន់ចង្កូត​រថយន្ត​ខ្លួនឯង​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួសស្រាល​។ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​ទុក​មុន ទ្រង់​ទទួល​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​ម្នាក់ ហើយ​គ្រូពេទ្យ​រូប​នោះ​អះអាង​ថា​ ទ្រង់​ពុំ​មាន​របួស​អ្វី​ទេ​។

យោង​តាម​សាក្សី​ម្នាក់​ដែល​ទូរទស្សន៍​ BBC​ បាន​សាកសួរ​ថា ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប​ ពិតជា​ភ័យ​ខ្លាំង​ណាស់​។ ប៉ូលិស​តំបន់​ NORFOLK បាន​​និយាយ​ថា ទទួល​សេចក្ដីរាយការណ៍​ពី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​នោះ មុន​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក​បន្តិច​។ មនុស្ស​២​នាក់​ជិះ​ក្នុង​រថយន្ត​មួយទៀត​រង​របួស​ស្រាល​។ ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។

ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប ​បាន​ចូល​និវត្តន៍​កាលពី​ខែសីហា​ ឆ្នាំ​២០១៧ ដោយ​ទ្រង់​កាន់តែ​ជរា ក្រោយ​ទ្រង់​ចូល​រួម​ក្នុង​សកម្មភាព​សាធារណៈ​ផ្លូវការ​ជាង​២២.០០០​លើក ចាប់តាំងពី​ព្រះ​មហេសី​ទ្រង់​ឡើង​គ្រង​រាជ្យ​សម្បត្តិ​​ពី​ឆ្នាំ​១៩៥២​មក​។ ព្រះ​មហាក្សត្រី​យា​នី​អេ​លី​ហ្សា​បែ​តទី​២​ ​និង​ព្រះ​អង្គ​ម្ចាស់​ហ្វី​លី​ប នា​ខែវិច្ឆិកា​ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ខួប​អភិសេក​នៅ​ឯ​វិមាន​ WINDSOR​ ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​ឡុ​ង​ដ៏​៕ ប្រភព​វីដេអូ​ពី BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ