ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​អីុនធើ​រ​ណែ​ត​ក្នុង​ប្រទេស​ថៃ​កំពុង​ឆ្ពោះទៅ​ទិស​ដៅ​ល្អ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ (e-commerce) អាច​នឹង​លូតលាស់​បាន​យ៉ាង​រឹង​មាំ​ក្នុងឆ្នាំនេះ ព្រោះតែ​ការ​ទិញ​ទំនិញ​លើ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណែ​ត​កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ថៃ ។ នេះ​បើ​តាម​សារព័ត៌​មា​មន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦…

ទីក្រុង​បាងកក ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ (e-commerce) អាច​នឹង​លូតលាស់​បាន​យ៉ាង​រឹង​មាំ​ក្នុងឆ្នាំនេះ ព្រោះតែ​ការ​ទិញ​ទំនិញ​លើ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណែ​ត​កាន់តែ​មាន​ប្រជាប្រិយភាព​ក្នុង​ប្រទេស​ថៃ ។ នេះ​បើ​តាម​សារព័ត៌​មា​មន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ មក​រា កន្លង​មក ។

លោក Thanavath Phonvichai អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​សភា​ពា​ពាណិជ្ជ​កម្ម​របស់​ប្រទេស​ថៃ (UTCC) បាន​និយាយ​ថា ប្រជាជន​ថៃ​ទិញ​ផលិតផល​កាន់តែ​ច្រើន​តាម​អន​ឡាញ ព្រោះ​វា​មាន​ភាព​ងាយស្រួល និង​មាន​តម្លៃ​ទាប​ផង​ដែរ ។

រដ្ឋាភិបាល​ថៃ​បាន​លើកតម្កើង​សម្ព័ន្ធមិត្ត​រវាង​អាជីវកម្ម​ថៃ និង​ក្រុមហ៊ុន e-commerce អន្តរជាតិ​ដទៃ​ដែល​មាន​ដូច​ជា Alibaba, Amazon, Lazada, Shopee និង Coupang ជាដើម​ដើម្បី​ជំរុញ​ដល់​សហគមន៍​និង​កសិផល​ទាំង​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ។

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា នៅ​មានការ​គំរាមកំហែង​ដល់​អាជីវកម្ម​ទាំងនេះ​នៅឡើយ ជា​ពិសេស​គឺ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​យកពន្ធ​ប្រាក់​ចំណូល​ពី​អាជីវកម្ម e-commerce ការ​ប្រកួតប្រជែង​ដែល​កាន់តែ​ខ្លាំងក្លា​ឡើង ការ​ឆបោក និង​ផលិតផល​ដែល​មិន​មានគុណ​ភាព​ខ្ពស់​ជាដើម ។

កាលពី​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ច្បាប់​ប្រាក់​ចំណូល​ដែល​ទាក់ទិន​នឹង​ការ​យកពន្ធ​តម្លៃបន្ថែម (VAT) ពី​ក្រុមហ៊ុន e-commerce បរទេស ។

ក្រោម​ច្បាប់​នេះ ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ដែល​មាន​ដូច​ជា ហ្គេ​ម​អន​ឡាញ ការ​ទាញ​យក Sticker ការ​ផ្សាយពាណិជ្ជកម្ម​អន​ឡាញ និង​ការ​កក់​បន្ទប់​សណ្ឋាគារ​អន​ឡាញ​ជាដើម​ដែល​រក​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​បាន​ច្រើន​ជាង​៥,៧​ម៉ឺន​ដុល្លារ​ពី​ប្រជាជន​ថៃ នឹង​ត្រូវ​បង់ពន្ធ VAT និង​ពន្ធ​ផ្សេង​ៗ​ផង​ដែរ ។

លោក Thanavath បាន​និយាយ​ថា សេវាកម្ម​សុខាភិបាល និង​ការ​ថែ​សម្ផស្ស​គឺជា​ផ្នែក​ដែល​មាន​សក្តានុពល​ខ្លាំង​ជាងគេ បន្ទាប់​ពី​នោះ​មាន​គ្រឿងសម្អាង និង​ផលិតផល​ស្បែក ព្រោះ​ប្រជាជន​ថៃ​ចាប់អារម្មណ៍​លើ​ផ្នែក​សម្រស់​និង​សុខភាព​ច្រើន ។

ជាមួយ​គ្នា​នេះ​ផង​ដែរ UTCC បាន​ព្យាករណ៍​មក​ថា ការ​ជួល​សៀវភៅ ផលិតផល​ធ្វើ​ពី​ដៃ និង​គ្រឿង​សង្ហារិម ការ​ផលិត និង​ចែកចាយ​ម៉ាស៊ីន DVD និង​CD កាហ្វេ​អុ​ី​ធើ​រ​ណែ​ត និង​ការ​លក់​សៀវភៅ​ផ្សេង​ៗ និង​ជួប​ឧបសគ្គ​ច្រើន​ក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ