ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៉ើង​ទាំង​ម៉ូតូ​ប៉ើង​ទាំង​មនុស្ស

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​បើក​ម៉ូតូ​លឿន​ដូច​ហោះ​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​មក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខ្ទាត​ទាំង​ម៉ូតូ​ទាំង​មនុស្ស​បោក​ក្បាល​ទៅ​ចិញ្ចើមថ្នល់​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​ស្លូ​ក​ស្តឹង​នៅ​នឹង​កន្លែង​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ​សង្គ្រោះ​ទាំង​យប់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា​ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។…

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​បាន​បើក​ម៉ូតូ​លឿន​ដូច​ហោះ​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​មក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខ្ទាត​ទាំង​ម៉ូតូ​ទាំង​មនុស្ស​បោក​ក្បាល​ទៅ​ចិញ្ចើមថ្នល់​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​ស្លូ​ក​ស្តឹង​នៅ​នឹង​កន្លែង​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ​សង្គ្រោះ​ទាំង​យប់​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា​ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ​មឿ​ន បារី​ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ កម្មករ​រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១I-៨៨៤៨​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​តែ​ម្នាក់ឯង ដោយ​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បើក​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ កម្មការិនី​រោងចក្រ​ដែល​ធ្វើ​ដំណើរ​ស្រប​ទឹ​ស​គ្នា​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មក​ពីមុខ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​ខ្ទាត​ប៉ើង​ទាំង​ម៉ូតូ ទាំង​មនុស្ស​ដួល​បោក​ទៅ​លើ​ចិញ្ចើមថ្នល់​បែកក្បាល​ហូ​ឈាម​សន្លប់​ស្តូកស្តឹង​តែ​ម្តង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​រថយន្ត​មិន​បាន​ឈប់​ទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ពី​កន្លែង​កើតហេតុ បន្សល់​ទុក​តែ​ជន​រង​គ្រោះ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​លើ​ចិញ្ចើមថ្នល់ ត្រូវ​បាន​ពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

ចំពោះ​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ