ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ Juventus ឈ្នះពាន Italian Super Cup លេចមុខ Floyd Mayweather ធ្វើរឿង១

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា កីឡាករប្រដាល់លំដាប់ពិភពលោកល្បីខាងសំបូរលុយជះទាំងគីបៗ Floyd Mayweather បានចូលរួមក្នុងការអបអរជ័យជំនះរបស់ Cristiano Ronaldo…

តាមប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា កីឡាករប្រដាល់លំដាប់ពិភពលោកល្បីខាងសំបូរលុយជះទាំងគីបៗ Floyd Mayweather បានចូលរួមក្នុងការអបអរជ័យជំនះរបស់ Cristiano Ronaldo និងកីឡាករផ្សេងទៀតនៅក្នុងក្លិបសេះបង្កង់ Juventus ។

ការជប់លៀងនេះត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ប្តូរខោអាវ ក្រោយពីឈ្នះភ្លាមៗលើ AC Milan ក្នុងការប្រកួតយកពាន Italian Super Cup ។

ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកចំនួន៥រូបនេះបានឈរថតរូបជាច្រើនប៉ុស្តិ៍ជាមួយនឹងកីឡាកររបស់ Juventus ជាច្រើនរូប ដែលរួមមាន Ronaldo, Paulo Dybala, Giorgio Chiellini និង Blaise Matuidi ។

នៅពេលនេះ Juventus ដែលកំពុងតែនាំមុខ Napoli ៩ពិន្ទុក្នុងតារាង Serie A នឹងត្រឡប់ទៅប្រកួតជាមួយនឹង Chievo នៅយប់ថ្ងៃចន្ទខាងមុខ ។

និយាយពី Mayweather ដែលបានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ ក្រោយពីឈ្នះ Conor McGregor នៅ Las Vegas តែមានពាក្យចចាមអារាមមួយថា រូបគេអាចនឹងចូលវាយវិញដើម្បីឡើងសង្វៀនជាមួយនឹង Manny Pacquiao ដែលខ្លួនបានយកឈ្នះកាលពីឆ្នាំ២០១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ