ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​អាន់​ឆ័​រ​នឹង​ចាប់​រង្វាន់​លើក​ទី​១ នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ការ​ចាប់​រង្វាន់​លើក​ទី​មួយ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២០ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ស្រា​បៀរ​អាន់​ឆ័​រ​នឹង​រៀបចំ​ការ​ចាប់​រង្វាន់​លើក​ទី​មួយ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩ នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​លាភ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំង​អស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ សម្រាប់​ទទួលភ្ញៀវ​កិត្តិយស​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។

កម្មវិធី Anchor Fun Zone នឹង​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន (PNN) ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយ​មានការ​ចូលរួម​សម្តែង​ដ៏​អស្ចារ្យ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ជា​ច្រើន​រូប ដើម្បី​ផ្តល់​ការ​កម្សាន្ត​សប្បាយ​ជូន​ទស្សនិកជន មាន​ដូច​ជា លោក ខេមរៈ សេរី​មន្ត លោក ហ្សូ​ណូ កញ្ញា បាន មុន្នី​ល័​ក្ខ និង​កញ្ញា បាច់ គី​ម​មួយ។

​កម្មវិធី​នេះ​ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ សម្រាប់​ការ​ចាប់​រង្វាន់​លើក​ទី​១​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​៤​ថ្ងៃ​៣​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅ​កោះ​ភូ​កេ​ត​ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមី​ភរិយា​​ថ្មី​ដែល​មាន​មហា​សំណាង​។

នេះ​គឺជា​ដំណើរ​កម្សាន្ត​នៅ​លើ​នាវា​ដ៏​ទំនើប​ជា​លើក​ដំបូង​ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ និង​ជាទី​កន្លែង​ដែល​គូ​ស្វាមីភរិយា​នឹង​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់​មក​ធ្វើ​ដំណើរ​តាម​នាវា​ទៅ​កាន់​កោះ​ភូ​កេ​ត​។ នាវា​នេះ​នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​មួយ​ថ្ងៃ​ផង​ដែរ​។ នេះ​នឹង​ក្លាយជា​ដំណើរ​ក​ម្សា​ន​ដ៏​រំភើប​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​គូ​ស្វាមីភរិយា​នឹង​រីករាយ​​ទស្សនា​​ប្រទេស​ចំនួន 3 ក្នុង​ដំណើរ​កម្សាន្ត​តែ​មួយ គឺ​ប្រទេស​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ភូ​កេ​ត ប្រទេស​ថៃ​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ