ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកជាមួយគ្នា តែថ្លង់ចម្រៀងពេក ចាក់​សម្លា.ប់​​ចោល

5 ឆ្នាំ មុន

តាម​ប្រភព​ពី​Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាក់​សម្លាប់​មិត្ត​រួម​បន្ទប់​របស់​ខ្លួន ដោយសារ​តែ​​ខឹង​រឿង​​ចាក់​បទ​ចម្រៀង​លឺ​ៗខ្លាំង​​ពេក​​ជា​រៀងរាល់ថ្ងៃ​ ។ រឿងរ៉ាវ​នេះ​ កើតឡើង​កាលពី​​ថ្ងៃ​ទី​១២ ​មករា កន្លង​មកនេះ នៅ​ក្នុង​បន្ទប់​ជួល​កម្មករ​ក្នុង​ក្រុង…

តាម​ប្រភព​ពី​Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាក់​សម្លាប់​មិត្ត​រួម​បន្ទប់​របស់​ខ្លួន ដោយសារ​តែ​​ខឹង​រឿង​​ចាក់​បទ​ចម្រៀង​លឺ​ៗខ្លាំង​​ពេក​​ជា​រៀងរាល់ថ្ងៃ​ ។ រឿងរ៉ាវ​នេះ​ កើតឡើង​កាលពី​​ថ្ងៃ​ទី​១២ ​មករា កន្លង​មកនេះ នៅ​ក្នុង​បន្ទប់​ជួល​កម្មករ​ក្នុង​ក្រុង Zhongshan ខេត្ត Guangdong​ ។

ពេល​នោះ​ ប៉ូ​លិសបាន​ទទួល​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ករណី​ចាក់​បង្ក​របួស​ស្នាម​ នៅ​ក្នុង​តំបន់​អភិវឌ្ឍ Huoju​។ ពេល​ទៅ​ដល់ ពួក​គេ​បាន​ចាប់ខ្លួន​បុរស​អាយុ​៣១​ឆ្នាំ ត្រកូល Chen ខណៈ​ដែល​បញ្ជូន​បុរស​ម្នាក់​ទៀត​ ជា​មិត្ត​រួម​បន្ទប់​អាយុ​២៩​ឆ្នាំ ត្រកូល Li ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ ដល់​ពេល​ថ្ងៃស្អែក បុរស​ជា​ជន​រង​គ្រោះ ក៏​ផុត​ជីវិត​ទៅ​ ។

តាម​ការ​បង្ហោះ​របស់​ប៉ូ​លិស​​លើ​អន​ឡាញ ក្រោយ​ពី​ការ​ស៊ើបអង្កេត គេ​រក​ឃើញ​ថា មូលហេតុ​នៃ​ការ​ស្លាប់ គឺ​មក​ពី​បុរស​ត្រកូល Chen ខឹង​នឹង​បុរស​ត្រកូល Li ដែល​តែងតែ​ចាក់​ចម្រៀង​ស្តាប់​ឮៗ​ខ្លាំង​ពេក​។ ដោយ​សារ​តែ​ទ្រាំ​មិន​បាន បុរស​ត្រកូល Chen ក៏​យក​កាំបិត​ទៅ​ចាក់​សម្លាប់​តែ​ម្តង​ ជា​ការ​ព្រមាន​ ។

នេះ​ពិតជា​សាហាវ​ណាស់ ​! ​

អត្ថបទសរសេរ ដោយ