ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្អូន​យក​របស់​មិន​ប្រាប់ បង​ខឹង​ពេក​ក៏​ហក់​ទាញ​…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនជាតិ​ដើម​ភាគតិច​ច្រា​យ​បងប្រុស​បង្កើត​ខឹង​ប្អូន​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​មិន​ប្រាប់​លេង​វាយ​អោយ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​០៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​តេន​សុស ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ…

ខេត្តរតនគិរី ៖ ជនជាតិ​ដើម​ភាគតិច​ច្រា​យ​បងប្រុស​បង្កើត​ខឹង​ប្អូន​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​មិន​ប្រាប់​លេង​វាយ​អោយ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​០៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​តេន​សុស ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ។

ជន​រង​គ្រោះ​ឈ្មោះ សល់ ញើ ភេទ​ប្រុស អាយ​២៥​ឆ្នាំ ជនជាតិ​ច្រា​យ បាន​រង​របួស​ចំ​ឆ្អឹងជំនី ចំនួន​២​ដំបង ដោយឡែក​ជន​បង្ក​ជា​បង​បង្កើត​មានឈ្មោះ សល់ ផ្ជេះ ភេទ​ប្រុស​អាយ​២៨​ឆ្នាំ ជនជាតិ​ច្រា​យ អ្នក​ទាំង​ពីរ​មាន​មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ពាក់ព័ន្ធ​នឹង​រឿង​បង្ក​របួស​ស្នាម​ខាងលើ​នោះ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជា​ប្អូន​បាន​ទៅ​យក​ម៉ា​ស៊ី​ត្រង់​ស៊ី​ន័​រ​ក្នុងផ្ទះរ​បស់បង​យក​ទៅ​កាត់​ដើមឈើ ក្នុង​ចម្ការ​ដោយ​មិន​បាន​ប្រាប់​បង​របស់​ខ្លួន​ទើប​បង្ក​ជា​ជម្លោះ​កើតឡើង​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​អោយ​បងប្រុស​បង្កើត​ខឹង​ប្អូន​យ៉ាង​ខ្លាំង ក៏​បាន​ហក់​ទៅ​ទាញ​ដំបង​ឈើ​ប៉ុន​.​កដៃ​ប្រវែង​១​ម៉ែត្រ វាយ​ចំនួន​២​ដំបង​ចំ​ឆ្អឹងជំនី បណ្តាល​អោយ​ដេក​ដួល​លើ​ដី នៅ​មុខ​ផ្ទះ​បង​បង្កើត​ក្រោយមក​ទៀត​ត្រូវ​បាន​សាច់ញាតិ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ និង​ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរ​កែវ ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា របួស​ជន​រង​គ្រោះ​ហើម​ឆ្អឹងជំនី​យ៉ាង​ខ្លាំង តែ​មិន​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ចំណែក​ជន​បង្ក​ជា​បង​បង្កើត​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​ឃាត់ខ្លួន​នៅឡើយ មូលហេតុ​ប្រជាពលរដ្ឋ​ស្ទើរតែ​មួយ​ភូមិ​បាន​អង្វរ និង​សុំ​ស្នើ​ប៉ូលិស​ប៉ុស្តិ៍ និង​ប៉ូ​លិ​ស្រុក​អោយ​មានការ​អធ្យាស្រ័យ​ព្រោះ​ជម្លោះ​នេះ​បងប្អូន​បង្កើត ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ​បាន​បញ្ជាក់​ថា រឿង​នេះ​មិន​អាច​អនុគ្រោះ​បាន​ទេ​កំពុង​តែ​សុំ​យោបល់​ថ្នាក់លើ ដើម្បី​ឃាត់ខ្លួន​អោយ​ខាន​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ