ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ថ្លែង​ហើយ​នោះ​! លេង​បាត់​ម្តង​១០០​ទៅ​២០០​គីឡូ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​សុំ​អោយ​មន្ទីរ​ជំនាញ​ពិនិត្យ​មើល​ជ​ញ្ជី​ស្ពាន​ថ្លឹង​ដំឡូង​មី​ក្នុង​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ថ្លឹង​បាត់​១០០​ទៅ​២០០​គីឡូក្រាម ស្តង់​ក្នុងស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ដែល​ឡើង​ក្នុង​វេទិការ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​បរិវេណ​វត្ត​ទ្រាស…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​សុំ​អោយ​មន្ទីរ​ជំនាញ​ពិនិត្យ​មើល​ជ​ញ្ជី​ស្ពាន​ថ្លឹង​ដំឡូង​មី​ក្នុង​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ថ្លឹង​បាត់​១០០​ទៅ​២០០​គីឡូក្រាម ស្តង់​ក្នុងស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ដែល​ឡើង​ក្នុង​វេទិការ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅ​បរិវេណ​វត្ត​ទ្រាស ស្ថិត​ស្រុក​ស្វាយចេក ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​បាន​លើក​ឡើង​ថា ប្រជា​កសិករ​ក្រៅពី​ធ្វើស្រែ​គឺ​ធ្វើ​ចំការ​ដែល​ភាគច្រើន​នាំ​គ្នា​ដាំដំឡូង​មី ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ ដំឡូង​មី​ស្រស់​បាន​តម្លៃ​ប្រសើ​ជាង​ឆ្នាំ​២០១៨ ដោយ​ដំឡូង​មី​ស្រស់​១​គីឡូក្រាម តម្លៃ​២២៤.២​រៀល និង​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តម្លៃ​៦១០.៥​រៀល ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ពេល​ដែល​ដំឡូង​មី​ស្រស់ និង​ស្ងួត​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន តែ​បញ្ហា (​ជញ្ជីង​ស្ពាន​ថ្លឹង​) គោ​យន្ត​ដឹក​ដំឡូង​មី​តាម​ស្តង់ នៅ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​ត្រូវ​បាន​ថ្លឹង​បាត់​ទម្ងន់​១​គោ​យន្ត​កន្ត្រៃ ប្រមាណ​១០០​ទៅ​២០០​គីឡូក្រាម ទើប​ប្រជា​កសិករ​ក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៩​នេះ សុំ​អោយ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តបន្ទាយមានជ័យ​ត្រូវ​ចុះ​ពិនិត្យ​ជញ្ជីង​ស្ពាន តាម​ស្តង់​ទិញ​ដំឡូង​នាំ​ចេញ​ទៅ​ថៃ​មិន​អោយ​បាត់​ទម្ងន់​តទៅ​ទៀត ។

ក្នុង​វេទិការ​មន្ត្រី​មន្ទី​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​បាន​បកស្រាយ​ថា បញ្ហា​ជញ្ជីង​ស្ពាន​ដែល​ថ្លឹង​ដំឡូង​មី​ស្រស់ ឬ​ស្ងួត ទម្ងន់​ដែល​ប្រជា​កសិករ​នៅ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​សុំ​អោយ​ជួយ​ពិនិត្យ​ជញ្ជីង​ស្ពាន​នោះ គឺ​មន្ត្រី​ជំនាញ​ក្រោយ​ពេល​ទទួល​ព័ត៌មាន​ហើយ និង​រាយ​ការ​ជូន​ក្រសួង ដើម្បី​មាន​វិធានការ​ចំពោះ​ជញ្ជីង​ស្ពាន​ដែល (​មិន​ប្រក្រតី​)​មាន​វិធានការ​តាម​ច្បាប់ ។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ក្រសួង​បាន​ណែនាំ​រួច​ហើយ បញ្ហា​ជញ្ជីង​ស្ពាន​ដែល​ថ្លឹង​ដូច​ជា​ដំឡូង​មី​ស្រស់ ស្ងួត បាត់​ទម្ងន់​ត្រឹមតែ​១​គោ​យន្ត ដឹក​ដំឡូង​មី​បាត់​១០​គីឡូក្រាម ចាត់​ទុក​ត្រឹមត្រូវ​គឺ​លំអៀង​បន្តិចបន្តួច​អាច​ទទួលយក​បាន តែបើ​ថ្លឹង​ដំឡូង​មី​១​គោ​យន្ត​បាត់​ដល់​១០០​ទៅ​២០០​គីឡូក្រាម ដូច​ប្រជា​កសិករ​បាន​ប្រាប់​នោះ និង​រាយ​ការ​ជូន​ក្រសួង​មាន​វិធានការ​តាម​ច្បាប់​ចំពោះ​ម្ចាស់​ជញ្ជីង​ស្ពាន​នៅ​តាម​ស្តង់​ដំឡូង​មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ