ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ពី​ផ្ទះ​ច្រើន​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​ក្នុង​ព្រៃ​គួរ​ឱ្យ​ស្រៀវ សង្វេគ​ពេក​ក្រៃ​!!!

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣២​ថ្ងៃ ក្រោយមក​ទើបបាន​ប្រទះ​ឃើញ​សព​ដេក​ដួល​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រៃ នៅ​សល់​តែ​គ្រោងឆ្អឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​យាម​ការ .U.A…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣២​ថ្ងៃ ក្រោយមក​ទើបបាន​ប្រទះ​ឃើញ​សព​ដេក​ដួល​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រៃ នៅ​សល់​តែ​គ្រោងឆ្អឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​យាម​ការ .U.A លេខ​០៤៤៦៩.៨៥២៤៨ ស្ថិត​​ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។

សព​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ពី​អត្តសញ្ញាណ​ឈ្មោះ រស់ សា​វុ​ធ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មុខរបរ​រត់​ម៉ូតូ​កង់​បី បាន​បាត់​ខ្លួន​ពី​ផ្ទះ​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ ទើបបាន​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩​។

បើ​តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អ​ម្ពឹ​ល បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​នៅ​សល់​តែ​គ្រោង​ឆ្អឹង​ដែល​ដេក​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រៃ ហើយ​បាន​មក​រាយការណ៍​សមត្ថកិច្ច ខណៈនោះ​ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច ប៉ូលិស​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។ បើ​តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ឆ័​យ​លើ​សាកសព​បាន​សន្និដ្ឋាន​ថា សាកសព​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​។

ប៉ូលិស​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រកាស​រក​បងប្អូន​សព​ជន​រង​គ្រោះ​នេះ អ្នក​ដែល​បាត់​សមាជិកគ្រួសារ​បាន​​មក​មើល បន្ទាប់​មក​បងប្អូន និង​សាច់ញាតិ​បាន​ស្គាល់​នូវ​សម្លៀក​បំពាក់​ពិតប្រាកដ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​គ្រោងឆ្អឹង​សព​ដែល​បាន​រួច​បូជា​រួច យក​ឆ្អឹង​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ