ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ខ្សែ​អង្រឹង​រឹត​.​ក​សម្លា.ប់​អ្នក​រាប់​គ្នា​ម្នាក់​…​ប្លន់

5 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្រោម​ការ​ដឹកនាំ​ពី​លោក​វរសេនីយ៍ ចៅ វុ​ឌ្ឍី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មាន​បទបញ្ជា​យ៉ាង​មឺ​ុ​ង​ម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន…

ខេត្តកណ្តាល ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក្រោម​ការ​ដឹកនាំ​ពី​លោក​វរសេនីយ៍ ចៅ វុ​ឌ្ឍី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មាន​បទបញ្ជា​យ៉ាង​មឺ​ុ​ង​ម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្តកំពង់ធំ​ ធ្វើការ​ចាប់ខ្លួន​បាន​ហើយ​ នៅ​ថ្ងៃ​ទី​១៧ មក​រា នៅ​ចំណុច​ភូមិ​កំពង់​សំរោង ឃុំ​ស្រ​យ៉ូ​វ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ឃាតករ​ដែល​ត្រូវ​ចាប់​បាន​ឈ្មោះ សុខ ចាន់​ថា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។ រីឯ​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈុ​ន ទូ អាយុ​៥៦​ឆ្នាំ មុខរបរ​មេផ្ទះ មានស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាល​ស្ទឹង ។

តាម​មន្ត្រី​សមត្ថកិច្ច​ថា ការ​សម្លាប់​នេះ​ គឺ​ស្ត្រី​ជា​ឃាតករ​បាន​យក​ខ្សែ​អង្រឹង​រឹត.​ក​សម្លាប់ ។ រវាង​ស្ត្រី​រង​គ្រោះ​​និង​ជន​ដៃដល់​ គឺជា​មនុស្ស​រាប់អាន​គ្នា​និង​មានផ្ទះ​នៅ​ក្បែរ​គ្នា​ប្រមាណ​១០០​ម៉ែត្រ ។ ក្រោយ​ការ​ចាប់​ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​មក​វិញ​ប្រាក់​៦០០​ដុល្លារ និង​គ្រឿងអលង្ការ ។

សូម​រំលឹក​ថា សម្ភារ​ដែល​បាត់បង់​ត្រូវ​បាន​បុរស​ជា​ប្តី​ថា​ បាត់​លុយ​ដុល្លារ​ចំនួន​៣០.០០០​ដុល្លារ​, លុយ​ខ្មែរ​ចំនួន​២​លាន​រៀល​, ខ្សែ​ក​មាស​២​តម្លឹង ចិញ្ចៀនមាស​៥​ជី​, ខ្សែដៃ​មាស​៥​ជី តែ​ស្ត្រី​ជា​ឃាតករ​ថា មាន​ដុល្លារ​តែ​៧០០​ដុល្លារ និង​គ្រឿងអលង្ការ​ប៉ុណ្ណោះ ៕ ​