ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

400​គ្រាប់​បំបែក​កំណត់​ត្រា​ផ្អើល Laliga តែ Messi ថា​មិន​ទាន់​គ្រប់គ្រាន់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi ប៉ង​ចង់បាន​គ្រាប់​បាល់​ច្រើន​ទៀត​នៅ​ថ្ងៃ​មុខក្រោយ​ពី​សម្រេច​បាន​៤០០​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត LaLiga ។ នៅ​ក្នុង​ការ​ប្រកួត​ថ្មី​ៗ​នេះ​ជាមួយនឹង…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi ប៉ង​ចង់បាន​គ្រាប់​បាល់​ច្រើន​ទៀត​នៅ​ថ្ងៃ​មុខក្រោយ​ពី​សម្រេច​បាន​៤០០​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត LaLiga ។

នៅ​ក្នុង​ការ​ប្រកួត​ថ្មី​ៗ​នេះ​ជាមួយនឹង Eibar កាលពី​ថ្ងៃអាទិត្យ Messi បាន​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ក្នុង​លទ្ធផល 3-0 ។ នា​ពេល​នេះ Messi មាន​ចំនួន​គ្រាប់​ច្រើន​ជាង​គូប្រជែង​របស់​ខ្លួន Cristiano Ronaldo ដែល​បាន​ចាក​ចេញពី LaLiga ទៅ​កាន់​ក្លិប Juventus ដល់​ទៅ​៨៩​គ្រាប់ ។

Messi បាន​ប្រាប់​ទៅ​កាន់​ព័ត៌មាន Mundo Deportivo ថា ៖«​ខ្ញុំ​មាន​មោទនភាព​នឹង​ការ​សម្រេច​បាន​៤០០​គ្រាប់​ណាស់ ហើយ​ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ស៊ុត​ចូល​ច្រើន​ទៀត ។ ខ្ញុំ​មិនសូវ​ជា​ផ្តោត​លើ​ចំនួន ឬ​កំណត់​ត្រា​នោះ​ទេ ។ ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​ការ​វិវត្តន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​» ។

កីឡាករ​អា​ហ្ស​ង់​ទី​ន​ម្នាក់​នេះ​បាន​បន្ត​ថា ៖«​លើស​ពី​ការ​ស៊ុត​ចូល​ទី​ខ្ញុំ​ក៏​គិត​ពី​ការ​ប្រឹង​ជំនះ​គ្រប់​ឧបសគ្គ​ទាំងអស់​ដែល​មាននៅ​ក្នុង​ការ​ប្រកួត ។ ខ្ញុំ​ព្យាយាម​ជួយ​មិន​ត្រឹមតែ​រក​គ្រាប់​បាល់​ប៉ុណ្ណោះ​ទេ ហើយ​ព្រមទាំង​ជួយ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ផង​ដែរ​»​។

អ្វី​ដែល​និយាយ​ត្រូវចិត្ត​ជាងគេ​នោះ​គឺ Messi បាន​និយាយ​ថា ៖«​វា​ច្បាស់​ណាស់​ថា បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្ត​រួម​ក្រុម​ខ្ញុំ​ទេ គឺ​ខ្ញុំ​មិន​អាច​ស៊ុត​បាន​ច្រើន​ដល់​៤០០​គ្រាប់​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ