ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយប្រេង​ជាង​៣០​ភាគរយ ​ចាក់​សាំង​មិន​​​គ្រប់​លី​ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានអោយ​ដឹង​ថា ​ស្ថានីយ​និង​ដេប៉ូ​ប្រេង​១៧២​កន្លែង ​ក្នុង​ចំណោម​ស្ថានីយនិង​ដេប៉ូ​ប្រេង​ចំនួន​៤៩៩​កន្លែង (ឬ​ជាង​៣០​ភាគរយ​) មាន​កម្រិត​លម្អៀង​បរិមាណ ​។ នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន…

រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានអោយ​ដឹង​ថា ​ស្ថានីយ​និង​ដេប៉ូ​ប្រេង​១៧២​កន្លែង ​ក្នុង​ចំណោម​ស្ថានីយនិង​ដេប៉ូ​ប្រេង​ចំនួន​៤៩៩​កន្លែង (ឬ​ជាង​៣០​ភាគរយ​) មាន​កម្រិត​លម្អៀង​បរិមាណ ​។

នេះ​បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​ តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បត្តិ៍​​។ ក្រសួងពាណិជ្ជកម្មក៏​បាន​ឱ្យ​​ដឹងផង​ដែរ ​មាន​ស្ថានីយចំនួន​៩​កន្លែង​បន្លំ​គុណភាព​ប្រេង​ ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​ជំរុញ​អោយ​មន្ត្រី​កាំកុងត្រូល​បង្កើត​ការ​ចុះ​ត្រួតពិនិត្យ​ស្ថា​នី​យ​ប្រេង​ហើយ​ធ្វើការ​បង្ក្រាប​រាល់​សកម្មភាព​​ធុរៈកិច្ច​ ដែល​មិន​ស្មោះត្រង់​ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​និង​​ប្រជាជន​ទាំងអស់ ។

អត្ថបទសរសេរ ដោយ