ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AirAsiaបង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ប្រតិបត្តិការ​វិស័យ​អាកាសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​បង្ហាញ​ពី​ជោគជ័យ​របស់​ខ្លួន ចាប់តាំងពី​បង្កើត​ដំបូង រហូត​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​អ្នក​ធ្វើ​ដំណើរការ​ច្រើន​ជាងគេ​មួយ​នៅ​លើ​ពិភពលោក ។ សម្រាប់​កម្ពុជា​វិញ ក្រុមហ៊ុន​នេះ​បាន​ត​ភ្ជាប់​ពី​កម្ពុជា…

​រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​បង្ហាញ​ពី​ជោគជ័យ​របស់​ខ្លួន ចាប់តាំងពី​បង្កើត​ដំបូង រហូត​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​អ្នក​ធ្វើ​ដំណើរការ​ច្រើន​ជាងគេ​មួយ​នៅ​លើ​ពិភពលោក ។ សម្រាប់​កម្ពុជា​វិញ ក្រុមហ៊ុន​នេះ​បាន​ត​ភ្ជាប់​ពី​កម្ពុជា រហូត​ដល់ ១៣០​គោលដៅ​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ និង​ទ្វីបអាស៊ី​ទាំងមូល ។

​ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​អ្នក​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មក​រា ២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបា​សាក់ ១ លោកស្រី Laddawan Meesupwatana ប្រធាន​ផ្នែក​ផលិតផល​ប្រចាំ​ទីផ្សារ​ឥណ្ឌូចិន​បាន​អោយ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បន្ត​ផ្ដល់​សេវា​លំដាប់ថ្នាក់​ពិភព​លោក និង​បន្ថែ​មកា​រត​ភ្ជាប់​ទៅ​កាន់​ថ្មី​ៗ​ទៀត​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​។ ហើយ​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​នៅ​តែ​ជា​គោលដៅ​កំពូល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់ និង​ម្ហូបអាហារ ចំណែក​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ​គឺជា​គោលដៅ​ពេញ​និយម​សម្រាប់​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ ។

លោកស្រី​បន្ត​ថា ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ភូមា និង​ប្រទេស​វៀតណាម មាន​សក្តានុពល ដ៏​អស្ចារ្យ ហើយ​យើង​គួរតែ​មើលឃើញ​ផ្លូវ​ថ្មី និង​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ពី​ក្រុមហ៊ុន​អាកាស​ចរណ៍ AirAsia នៅ​កម្ពុជា ។ យើង​សង្ឃឹមថា យើង​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន AirAsia បានអោយ​ដឹងផង​ដែរ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ធ្វើការ​ហោះហើរ​ពី​ទីក្រុង​ចំនួន​៣ នៃ​ប្រទេស​កម្ពុជា គឺ​ពី​រាជធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​គោលដៅ​ចំនួន​៦ គោលដៅ​ពី ក្រុងភ្នំពេញ – បាងកក (​ដ​ន​មឿង​),​ក្រុង ភ្នំពេញ – កូ​ឡា​ឡាំ​ពួរ​, ពី​ខេត្តសៀមរាប – បាងកក (​ដ​ន​មឿង​), ខេត្តសៀមរាប – កូ​ឡា​ឡាំ​ពួរ​, ខេត្ត​សៀម​រាប – ភូ​កេ​ត និង ខេត្ត​ព្រះ​សីហ​នុ – កូ​ឡា ឡាំ​ពួរ ។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​នេះ​បាន​ផ្តល់​នូវ​កា​រត​ភ្ជាប់​ជាង​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​ជា​ច្រើន​ទៀត​រហូត​ដល់​១១០ គោល​ដៅ ដូច​ជា កូរ៉េ​ខាងត្បូង ជប៉ុន កោះ​បាលី ហុងកុង និង​សិង្ហ​បុរី ជាដើម ។

នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​អាកាសចរណ៍ AirAsia បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​ជាង ១.២៦​លាន​នាក់​ទៅ​និង​មក​កាន់​ប្រទេស​កម្ពុជា ដោយ​រក្សា​បាន​នូវ​កត្តា​ផ្ទុក​ជា​មធ្យម ៧៨% ដែល​បាន​បង្ហាញ​សុទ្ធតែ​សញ្ញា​នៃ​ការ​កើនឡើង​នៃ​អ្នកដំណើរ​របស់​ខ្លួន​បាន​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការ​វិនិយោគ ព្រម​ទាំង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ទាំង​៣ រួម​មាន​ប្រទេស​កម្ពុជា ប្រទេស​ថៃ និង​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន AirAsia បាន​ដឹក​អ្នកដំណើរ​រហូត​ដល់ ជាង​កន្លះ​កោដិ​នាក់ ៕

អត្ថបទសរសេរ ដោយ