ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មនុស្ស​ស្ថិត​នៅ​ត្រង់​ការ​មិន​ចេះ​បង្ក​បញ្ហា

5 ឆ្នាំ មុន

ដោយសារ​តែ​មិន​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន ទើប​បុគ្គល​ពួក​ខ្លះ​ចេះ​តែ​ដើរ​បង្ក​បញ្ហា ប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេង​ៗ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​ធ្វើ​ឱ្យ​រង្កៀស​ចិត្ត​អ្នកផង​ទាំងពួង ។ នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​និយាយ​ពី​ដំណើរ​របស់​ព្រះ​អង្គ​ដែល​លោក​និមន្ត​ទៅ​ចរចា​យ៉ាង​ពិសេស​ជាមួយ​ញាតិ​របស់​ព្រះ​អង្គ រឿង​ចែក​ទឹក​ធ្វើស្រែ​មិន​ត្រូវ​គ្នា​។ ខណៈនោះ​បើ ព្រះ​អង្គ​ទៅ​យឺត​ពេល​តែ​បន្តិច​សង្គ្រាម​រវាង​ញាតិ​ទាំង​ពីរ​ពួក​នឹង​ត្រូវ​ផ្ទុះ​ឡើង​កាប់​ប្រហារ​បង្ហូរឈាម​គ្នា​ក្លាយជា​ស្ទឹង​ឈាម​បាត់​ទៅ​ហើយ…

ដោយសារ​តែ​មិន​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន ទើប​បុគ្គល​ពួក​ខ្លះ​ចេះ​តែ​ដើរ​បង្ក​បញ្ហា ប្រព្រឹត្ត​អំពើ​មិន​គប្បី​ផ្សេង​ៗ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សីលធម៌​សង្គម និង​ធ្វើ​ឱ្យ​រង្កៀស​ចិត្ត​អ្នកផង​ទាំងពួង ។

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​មាន​និយាយ​ពី​ដំណើរ​របស់​ព្រះ​អង្គ​ដែល​លោក​និមន្ត​ទៅ​ចរចា​យ៉ាង​ពិសេស​ជាមួយ​ញាតិ​របស់​ព្រះ​អង្គ រឿង​ចែក​ទឹក​ធ្វើស្រែ​មិន​ត្រូវ​គ្នា​។ ខណៈនោះ​បើ ព្រះ​អង្គ​ទៅ​យឺត​ពេល​តែ​បន្តិច​សង្គ្រាម​រវាង​ញាតិ​ទាំង​ពីរ​ពួក​នឹង​ត្រូវ​ផ្ទុះ​ឡើង​កាប់​ប្រហារ​បង្ហូរឈាម​គ្នា​ក្លាយជា​ស្ទឹង​ឈាម​បាត់​ទៅ​ហើយ ដោយសារ​តែ​ភ្លើង​ទោសៈ​ឆេះ​ឡើង​។

នៅ​ពេល​និមន្ត​ទៅ​ដល់ ព្រះ​អង្គ​គង់នៅ​ចំ​កណ្តាល​នៃ​ញាតិ​ទាំង​ពីរ​ពួក ហើយ​ទេសនា​អប់រំ បង្ហាញ​ពី​ទោស​នៃ​ការ​ប្រើ​ហិង្សា បង្ហាញ​ពី​ផល​នៃ​អហិង្សា រួម​នឹង​តម្លៃ​នៃ​មនុស្សជាតិ​ដូច​ត្រង់​ឃ្លា​មួយ​ព្រះ​អង្គ​សួរ​ថា តើ​តម្លៃ​ទឹក​ដែល​អ្នក​ទាំងឡាយ​កំពុង​ឈ្លោះ​ដណ្តើម​គ្នា​នេះ និង​តម្លៃ​ក្សត្រ មួយ​ណា​ថ្លៃ​ជាង?

អ្នក​ទាំងនោះ​ឆ្លើយ​ថា តម្លៃ​ក្សត្រ​ថ្លៃ​មហាសាល រហូត​ដល់​មនុស្ស​ទាំង​ពីរ​ពួក​ស្តាប់​បាន ហើយ​បោះ​អាវុធ​ចោល រួច​ក៏​ឈប់​ធ្វើសង្គ្រាម បំបែក​គ្នា​ចេញ​អស់​ទៅ ។

ព្រះ​បរម​សាស្តា​ក៏​បាន​សម្តែង​អំពី​ការ​ឈ្នះ​ចាញ់​ជា​ការ​ឥតប្រយោជន៍ បើ​គេ​ក្រោធ​ដោយ​ការ​មិន​ក្រោធ​តបត​វិញ បើ​គេ​និយាយ​អាក្រក់ ពាក្យ​អសុរោះ​មក​រក ត្រូវ​និយាយ​ពាក្យ​ល្អ ពីរោះ​ទៅ​គេ​វិញ ឬ​ពៀរ​រមែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ជាដើម​។ ទាំង​អស់នេះ​សុទ្ធតែ​ជា​ទ្រឹស្តី​ដែល​នាំ​ឱ្យ​បាន​សុខ មាន​សន្តិភាព​នៅ​ក្នុង​សង្គមមនុស្ស