ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លឹ​ប​ភ្លាម​មានអី​ពួយ​អស់ដៃ ស្រាប់តែ​ភ័យ​ស្លន់ស្លោ​រត់​តែ​ម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបនឹង​ចេញពី​ផឹកស៊ី​ក្នុង​ក្លឹ​ប រី​លី​ក្ស បើករថយន្ត​មួយ​គ្រឿង​បួង​ចង្កូត​បត់​ស្តាំ ត្រឡប់​ក្រោយ​យ៉ាង​លឿន​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​សន្លប់​ស្ដូកស្ដឹង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបនឹង​ចេញពី​ផឹកស៊ី​ក្នុង​ក្លឹ​ប រី​លី​ក្ស បើករថយន្ត​មួយ​គ្រឿង​បួង​ចង្កូត​បត់​ស្តាំ ត្រឡប់​ក្រោយ​យ៉ាង​លឿន​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​សន្លប់​ស្ដូកស្ដឹង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមករា​នេះ នៅ​ចំនុច​ក្លឹ​ប​កម្សាន្ត (​រី​លី​ក្ស ក្លឹ​ប​) មា​នទី​តាំងនៅ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​សលាយ​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX- 2922 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា​រង​របួស ធ្ងន់​សន្លប់​ស្ដូកស្ដឹង​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​ក្លឹ​ប​កម្សាន្ត​ខាងលើ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើត​បុរស​ជា​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​នោះ​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្លឹ​ប​កម្សាន្ត​ខាងលើ ដោយ​ចត​រថយន្ត​នៅ​មុខ​ក្លឹ​ប បែរ​ក្បាល​រថយន្ត​ទៅ​ទិស​ខាងត្បូង​លុះដល់​ចប់​កម្មវិធី​នៅ​ខាងក្នុង​គាត់​ក៏​ចេញ​មក​វិញ​បាន​ឡើង​បើករថយន្ត ហើយ​បួង​ចង្កូត​បត់​ត្រឡប់​ក្រោយ​យ៉ាង​លឿន
ខណៈនោះ​ស្រាប់តែ​ម៉ូតូ​រង​គ្រោះ​ខាងលើ​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​មក​ក្នុង​ល្បឿន​លឿន​ដែរ​នោះ​ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​រថយន្ត​ផ្នែក​ខាងស្តាំ បណ្តាល​អោយ​ដួល​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើតហេតុ ។

ភ្លាម​ៗ​ម្ចាស់​រថយន្ត​បង្ក​ភ័យ​ស្លន់ស្លោ​ក៏​រ​យ៉ែ​រថយន្ត​ថយក្រោយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​នឹង​ឃឿ​ន​សួនច្បារ​មុខ​ក្លឹ​ប​បណ្ដាល​ឲ្យ​បែកបាក់​រង​ការ​ខូចខាត​ទើប​រថយន្ត​ជាប់​នៅ​លើ​ឃឿ​ន​នោះ​តែ​ម្តង ហើយ​ម្ចាស់​រថយន្ត​បង្ក​ភ័យ​ពេក​ក៏​ចុះ​ពី​រថយន្ដ​គេចខ្លួន​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​បាត់​ទៅ ។ ចំណែក​ជន​រង​គ្រោះ​ភ្លាម​ៗ​នោះ​ដែរ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ។

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​គេច​ចេញពី​កន្លែង​កើតហេតុ​បន្សល់​ទុក​តែ​រថយន្ត និង​ម៉ូតូ​ប្រគល់​ទៅ​អោយ​ខាង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ចរាច​ណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ