ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តកំពត​ម្នាក់​ទៀត​ហើយ មាន​សំណាង​​បាន​ឈ្នះ​រង្វាន់​70​លាន​រៀល​ពី​ខា​រ៉ា​បាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កំពត ៖ ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​បុរស​ម្នាក់​ទៀត​ហើយ មានឈ្មោះ សយ ស្រាំង អាយុ​26​ឆ្នាំ…

ខេត្ត​កំពត ៖ ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​បុរស​ម្នាក់​ទៀត​ហើយ មានឈ្មោះ សយ ស្រាំង អាយុ​26​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​ប៉ូ​លិស បច្ចុ​ប្បន្ន​រស់នៅ​ភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូរ ខេត្តកំពត ដោយ​មាន​ប្រពន្ធ​ជា​អាជីវករ​លក់ដូរ​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន បុរស​រូប​នេះ​បានឱ្យ​ដឹង​ថា កាលពី​សប្ដាហ៍​​កន្លង​ទៅ ​បន្ទាប់​ពី​សម្រាក​ពី​ការងារ និង​ឆ្លៀតពេល​ដឹក​ទំនិញ​អោយ​ម៉ូយ ហើយ​អស់កម្លាំង ក៏​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​​មាន​រង្វាន់​70​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។ ភ្លាម​នោះ លោក​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង ហើយ​​ក៏​យក​ទៅ​បង្ហាញ​អ្នកលក់ និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​លើ​ក្រវិល​កំប៉ុង​ស្រាប់​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយ​ចំណែក​ទៅ​សង​បំណុល​​ធនាគារឯកជន ហើយ​យក​មួយ​ចំណែក​ទៀត​ទៅ​ពង្រីក​មុខរបរ​បន្ថែម សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​​ទៅ​ថ្ងៃ​អនាគត ។ ជា​ចុង​ក្រោយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុម​គ្រួសារ​របស់​លោក​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូត​ដល់ 70​លាន​រៀល ចំនួន​50​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​50 រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​50​រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង និង​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​នោះ​ទេ ។

អ្នក​ទទួលទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យ​គេ​ត្រូវ​រង្វាន់​ធំ​នឹង​មានសំណាង​បាន​ទទួល​រង្វាន់​7​លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅ​ពេល​ក្រុមការងារ​ចុះ​ទៅ​ឃើញ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​70​ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ