ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរគ្រឿងពន្លះគ្នា​នៅ​ចំណុច​ផ្លូវកែង​អក្សរតេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ម៉ាក KIA morning មក​ដល់​ចំណុច​ផ្លូវកែង​អក្សរ​តេ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ម៉ា​ស្តា​ដែល​ជិះ​ដោយ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​អោយ​ខូចខាត ហើយ​ថែម​ទាំង​ទារ​សំណង​ថែម​ទៀត ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បើករថយន្ត​ម៉ាក KIA morning មក​ដល់​ចំណុច​ផ្លូវកែង​អក្សរ​តេ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ម៉ា​ស្តា​ដែល​ជិះ​ដោយ​២​នាក់​ប្តី​ប្រពន្ធ បណ្តាល​អោយ​ខូចខាត ហើយ​ថែម​ទាំង​ទារ​សំណង​ថែម​ទៀត ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ ជិត​​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ផ្លូវ​វ៉េ​ង​ស្រេង​កែង​និង​ផ្លូវ​៣៧១​សូ​ឡា ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព​ត័​មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z ៥២២៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​
វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវកែង​អក្សរ​តេ ស្រាប់តែ​នារី​វ​យ័​ក្មេង​ម្នាក់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក KIA morning ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AN-៦៦៣៧ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​សូ​ឡា ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​វេ​ង​ស្រេង ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ម៉ា​ស្តា​ចំពាក់​កណ្តាល បណ្តាល​អោយ​រថយន្ត​ម៉ា​ស្តា​រង​ការ​ខូចខាត​ក្រពឹត​គូថ​ក្រោយ​ចំហៀង​ឆ្វេង​បន្តិចបន្តួច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។

ដោយឡែក ខាង​រថយន្ត KIA morning វិញ​បាន​រង​ការ​ខូចខាត​ក្រ​ពិត​កាង​មុខ​ចំហៀង​ខាងស្តាំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ។ ភ្លាម​ៗ​នោះ​ដែរ ភាគី​ទាំង​សងខាង​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត KIA morning ដែល​បើក​បុក​គេ បាន​ទាមទារ​សំណង តែ​ខាង​រថយន្ត​ម៉ាក​ម៉ា​ស្តា គឺ​សុំ​ស្មើគ្នា ។ កា​រស​ប្រម​សម្រួល​អស់​រយៈពេល​កន្លះ​ម៉ោង​នៅ​តែ​មិន​ត្រូវ រហូត​ទាល់តែ​សមត្ថកិច្ច ចុះ​ទៅ​ជួយ​សម្របសម្រួល ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​មាន​សម្របសម្រួល​ពន្យល់​ណែនាំ​ពី​សមត្ថកិច្ច ទើបភាគី​ទាំង​សង
ខាង​ឯកភាព​គ្នា​សុខចិត្ត​យក​រថយន្ត​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ