ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! នេះ​បាន​មិន​ស្ទើរ​ទេ តែ​មិន​មាន​វាសនា​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​កាបូប​លុយ​២​នាក់ កាលពី​ថ្ងៃ​ទី​១៤ មក​រា​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ផ្លូវ​លេខ​៥ ១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរឆក់​កាបូប​លុយ​២​នាក់ កាលពី​ថ្ងៃ​ទី​១៤ មក​រា​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ផ្លូវ​លេខ​៥ ១ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបស្ពាយ ពណ៌​ខ្មៅ​) ពី​អ្នកដំណើរ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ហុង ម៉េ​ង​ហ៊​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងទង ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​៥៩៨ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ ធឿ​ន ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​មាន​១- ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត ពណ៌​ស គ្មាន​ស្លាក​លេខ​១​គ្រឿង ចាប់​យក​ពី​ឈ្មោះ ហុង ម៉េ​ង​ហ៊​ត់ ២- ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ១HJ-៥៦៩៤ ៣- ទូរ​សព្ទ័​ដៃ​ចំនួន​២​គ្រឿង ម៉ាក​អាយ​ហ្វូ​ន 6S ពណ៌​ទឹកប្រាក់​១​គ្រឿង និង​ម៉ាក LG ពណ៌​ទឹកមាស​១​គ្រឿង ៤- ចិញ្ចៀន​លោហធាតុ ពណ៌​លឿង​ស្លេក ចំនួន​០២​វង់ ៥- ខ្សែ​ក ចំនួន​០១​ខ្សែ ៦- បណ្តោង​រូប​ឆ្កែ ចំនួន​០១ ចាប់​យក​ពី​ឈ្មោះ ធឿ​ន ជា ភស្តុ​តាង​ជា​របស់​ជន​រង​គ្រោះ​ដែល​ឆក់យ​កបាន ៧- នាឡិកាដៃ​ម៉ាក CARTIER ខ្សែ​ស្បែក ពណ៌​សូកូឡា​ដាំ​ត្បូង ពណ៌​ស ចំនួន​១៣៤​គ្រាប់​១​គ្រឿង ៨- ខ្សែ​ក លោហធាតុ ពណ៌​លឿង​ស្លេក មាន​បន្តោង​រូប​ព្រះ​ចំនួន​០១ ដាំ​ត្បូង ពណ៌​ស ចំនួន​២៥​គ្រាប់ និង​៩- ប្រាក់​ដុល្លារ​ចំនួន​២៥០០ ដុល្លារ​អា​មេ​រិ​ក ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ធ្នូ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ភាព​ឆក់​កាបូប នៅ​ចំណុច​មុខ​ស្តូប​កម្ពុជា​វៀតណាម ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​ជន​រង​គ្រោះ​ឈ្មោះ ទូ សុទ្ធា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦២ ផ្លូវ​លេខ​៨ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​ជា​អ្នក​លក់ដូរ ។

ជន​រង​គ្រោះ​បាត់បង់​សម្ភារៈ​កាបូបស្ពាយ ពណ៌​ខ្មៅ ចំនួន​០១ លិខិតឆ្លងដែន​វៀតណាម​ឈ្មោះ PHAN THI THANH HOAN ចំនួន​០១ អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​វៀតណាម​ចំនួន​០១ ខ្សែ​ក​មាស​ទម្ងន់​៣​តម្លឹង​កន្លះ​ចំនួន​០១​ខ្សែ នាឡិកាដៃ​ស្រី​ចំនួន​០១ ប្រាក់​វៀតណាម​៤​លាន​ដុ​ង ប្រាក់​ដុល្លារ​៤៦០០០​ដុល្លារ​អា​មេ​រិ​ក និង​ទូរ​សព្ទ័​ដៃ​ម៉ាក IPhoneX ចំនួន​១ ។

ទីបំផុត​លទ្ធផល​បាន​ត្រឹម​ឆក់ តែ​មិន​មាន​វាសនា​បាន​ចាយប្រាក់​ក្នុង​អំពើ​ទុច្ចរិត​នោះ​ទើប​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ