ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយស្អែកនេះ… អ្នកចូលរួមជាង១ពាន់នាក់ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2019 ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃសៅរ៍ទី១៩ ខែមករា…
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2019 ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃសៅរ៍ទី១៩ ខែមករា…
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2019 ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃសៅរ៍ទី១៩ ខែមករា ឆ្នាំ២០១៩ ត្រូវបានគេឱ្យដឹងថា មានអ្នកចូលរួមរត់ជាង១ពាន់ហើយ ដែលចំនួននេះកើនឡើងជាងឆ្នាំមុនៗ ខណៈឆ្នាំ២០១៨កន្លងទៅ មានអ្នកចុះឈ្មោះរត់ត្រឹមតែជាង៧០០នាក់ប៉ុណ្ណោះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរឆ្នាំនេះ អ្វីដែលគួរឱ្យកត់សម្កាល់នោះ គឺកម្ពុជាយើងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីភ្ញៀវបារាំងឈរនៅចំណាត់ថ្នាក់លេខ១ ហើយភ្ញៀវដែលមកចុះឈ្មោះរត់នេះទៀត គឺចម្រុះជាតិសាសន៍មកពី៤២ប្រទេសនៅលើពិភពលោក។
ដោយឡែកចំពោះការត់នេះទៀត ត្រូវបានគេចែកចេញជា៤វិញ្ញាសា មានចម្ងាយ១៦គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និង១២៨គីឡូម៉ែត្រ។ ទន្ទឹមជាមួយនឹងមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវបរទេសលើកនេះ ដោយសារតែទី១ យើងបានធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ទី២ គេចង់មកទស្សនាប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើពិភពលោក និងទី៣ ដោយសារប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញ។
លោក វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនេះ បើនៅស្រុកគេវិញនោះ មានការពេញនិយមខ្លាំងណាស់ ក្នុង១ឆ្នាំៗមានអ្នកចូលរួមរត់មកពីក្រៅប្រទេសរាប់ម៉ឺននាក់ឯណោះ។ ចំណែកប្រទេសកម្ពុជាយើង ដែលទើបនឹងចាប់ផ្ដើមបាន២ទៅ៣ឆ្នាំប៉ុណ្ណោះ ហើយក៏សង្ឃឹមថា នៅឆ្នាំក្រោយៗនឹងមានអ្នកចូលរួមរត់កាន់តែច្រើនឡើង។ រីឯថវិការដែលប្រមូលបាន គឺសម្រាប់យកទៅជួយដល់សង្គម ដែលមានដូចជាមន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ផា អង្គការកុមារកំព្រា និងកាកបាទក្រហមជាដើម៕
ចែករំលែកព័តមាននេះ