ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ម្ង​ល់​ថា ហេតុ​អី្វ​បាន​ជាស​វនាការ​​​២​ថ្ងៃ​មិន​​នាំ​ខ្លួន​ឧកញ៉ាថោ​ង សា​រ៉ាត់ មក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាសនៅ​ថ្ងៃ​ទី​១៦ ខែមករា លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​១២-១៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាសនៅ​ថ្ងៃ​ទី​១៦ ខែមករា លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​១២-១៣ ខែកុម្ភៈ បន្ទាប់​ពី​បើក​សវនាការ​បាន​២​ថ្ងៃ​រួច​មក​ហើយ ។

អ្វី​ដែល​អ្នកចូលរួម​ស្តាប់​សវនាការ​ជា​សា​ធារណៈ​នោះ មាន​ច​ម្ង​ល់​ថា ហេតុ​អី្វ​បាន​ជាស​វនាការ​រយៈពេល​២​ថ្ងៃ​មិន​នាំ​ខ្លួន ​ឧកញ៉ា ថោ​ង សា​រ៉ាត់ មក​សាកសួរ​នៅ​រង្វង់​ក្រចកសេះ ព្រោះថោ​ង សា​រ៉ាត់ គឺជា​ជា​មេខ្លោង​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​មួយ​នោះ ។

ចំពោះ​ច​ម្ង​ល់​បែប​នេះ ​ត្រូវ​បាន​គេ​ទម្លាយ​ជា​សាធារណៈ​ថា មាន​លិខិត​ចេញពី​ពន្ធ​គារ​ជម្រាប​មក​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ បញ្ជាក់​ពី​មូលហេតុ​ជន​ត្រូវ​ចោទ ថោ​ង សា​រ៉ាត់ មាន​សុខភាព​មិនល្អ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ មិន​បាន​ចូលរួម​សវនាការ​ទេ ។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ជន​ជាប់ចោទ ថោ​ង សា​រ៉ាត់ មិន​បាន​ចូល​មក​ឈរ​នៅមុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​សាកសួរ​​ដេញដោល​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ នោះ ។

ការ​លើក​ពេល​សវ​នា​ការ​សំណុំរឿង​ឃាតកម្ម​នេះ ទៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែកុម្ភៈ​ខាង​មុខ គឺ​មូលហេតុ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ជាប់រវល់ ដោយ​ដាក់​ពាក្យ​ស្នើ​សុំ​មិន​បាន​ចូលរួម ទើប​ដំណើរ​សវនាការ​រឿង​ក្តី​ឃាតកម្ម​មួយ​នេះ​មិន​អាច​ធ្វើ​ទៅ​បាន ។ សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមក​រា​កន្លង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ បានលើកយក​សំណំ​ុ​រឿង​ក្តី​ឃាតកម្ម​លើ​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ មក​បើក​សវនា
ការ​តាម​ការ​កំណត់​ដែល​តាម​គម្រោង​គឺ​មាន​រយៈពេល​៣​ថ្ងៃ ។ សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​៦​នាក់ តែ​ម្នាក់​បាន​ស្លាប់ក្នុង​ពន្ធនាគារ​ហើយ ដូច្នេះ​នៅ​៥​នាក់​ត្រូវ​ឈរ​នៅមុខ​រង្វង់​ក្រចកសេះ ។ ប៉ុន្តែ ជាក់ស្តែង​ឧកញ៉ា​ថោ​ង សា​រ៉ាត់ ជា​មេខ្លោង មិន​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​ទេ ។

សំណុំរឿង​ឃាតកម្ម​មួយ​នេះ មាន​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​អង្គរក្ស​៥​នាក់​ពាក់ព័ន្ធ​ទៅ​នឹងអំពើ​បាញ់ប្រហារ​សម្លាប់​លោក​ឧកញ៉ា អឹ​ុ​ង ម៉េងជឺ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កប់​ទុកអស់​រយៈ​ជិត​៥​ឆ្នាំ​មក​ហើយ​​នោះ ពេល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​នៅ​ថ្ងៃ​ទី​១៥ ទី​១៦​និង​ទី​១៧ ខែមករា ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​គឺ​ដឹកនាំ​ដោយ​លោក តុ​ប ឈុ​ន​ហេង អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​។សេចក្តីជូន​ដំណឹង បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ជន​ត្រូវ​ចោទ​ទាំង​៥​នាក់ មក​ឈរ​នៅ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឱ្យ​អង្គ​សវនាការ​ធ្វើការ​សាកសួរ​ដេញដោល​តាម​នីតិវិធី និង​សម្រេច​លើ​អង្គសេចក្តី ដើម្បី​វិនិច្ឆ័យ​ទោស​ទៅ​តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

ជន​ត្រូវ​ចោទ​មាន ៖
១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ថៅកែ​ក្រុមហ៊ុន​៩៩៩ ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន
២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជន​ដៃដល់
៣-​ឈ្មោះ លី សៅ ហៅ​វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជន​ដៃដល់​តែ​បាន​ស្លាប់​ក្នុង​ពន្ធ​នាគារ​ហើយ ជាប់​ចោទ​​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន
៤-​ឈ្មោះ កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
៥-​ឈ្មោះ មាស សម្បត្តិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង ៦-​ឈ្មោះ ឈុ​ន ចិ​ត្រា ភេទ​ប្រុស ជាប់ចោទពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

ក្នុង​សំណុំរឿង​នេះ​មាន​ជន​រង​គ្រោះ គឺ​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​វេលា​ម៉ោងជាង​៧ យប់​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​តូប​លក់​ផ្លែ​ឈើ​ស្រស់​យីហោ​«​ឡោ តិច​សេង​» ក្បែរ​អាង​ទឹកអូ​ឡាំ​ពិ​ក ខណៈ​ជន​រង​គ្រោះ​ចុះ​ពី​រថយន្ត​ទំនើប​មួយ​គ្រឿង ។

គួរ​បញ្ជាក់​ថា សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អឹ​ុ​ង ម៉េ​ង​ជឺ កន្លង​មក​ក្រុមប្រឹក្សា​ជំនុំជម្រះ​ធ្លាប់​បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ច្រើន​លើក​ហើយ ហើយ​ក៏​បានប្រកាស​សាលក្រម​ម្តង​រួច​ហើយ​ដែរ តែ​សាលក្រម​នោះ​បាន​ប្រកាស​ចាត់​របៀប ពោល​គឺ​បង្វិល​សំណុំរឿង​ឲ្យ​ចៅក្រម​សើ​ុ​សួរ​បើក​កា​រសើប​អង្កេត​ឡើង​វិញ ព្រោះ​មាន​ចំណុច​មួយ​ចំនួន​ស្ថិត​នៅ​មានការ​សង្ស័យ និង​នៅ​សេសសល់​មិន​ទាន់​សួរ​គ្រប់​ជ្រុងជ្រោយ ។ ដូច្នេះ​ហើយ ការ​សើ​ុ​បសួរ​នោះ​បាន​អូស​បន្លាយពេល​ជិត​១​ឆ្នាំ ទើប​ចៅក្រម​សម្រេច​បិទ​ការ​សើ​ុ​ប​សួរ និង​ចាត់​បញ្ជូន​ឲ្យ​ចៅក្រម​បើក​សវនាការ​ជា​ថ្មី​នេះ ។

អ្នក​តាមដាន​បាន​សង្កេត​ឃើញ​ថា សំណុំរឿង​ក្តី​ឃាតកម្ម​មួយ​នេះ ហាក់ដូចជា​មាន​ភាព​ចម្រូង
ចម្រាស​ប្រឈម​ចំពោះ​មុខ​ដូច​ជា ៖
១-​រាល់ពេល​សវនាការ មិនសូវ​ឃើញ​វត្តមានឧកញ៉ា ថោ​ង សា​រ៉ាត់ ឈរ​មុខ​រង្វង់​ក្រចកសេះ​ទេ ដែល​ជា​រឿង​ព្រហ្មទណ្ឌ​នោះ ។
២-​សវនាការ​បាន​ធ្វើ​ឡើងជា​ច្រើន​លើក ទី​បញ្ចប់​ការ​សាកសួរ​ដេញដោល​នៅ​តែ​សេសសល់​ចំណុច​សង្ស័យ។
៣-​ជន​ត្រូវ​ចោទ​គឺ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ទោះបី​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាន្ន តែ​ជន​ត្រូវ​ចោទ​រូប​នេះ​មិន​ស្ថិត​ក្នុង​ពន្ធនាគារ​ទេ ពោល​គឺ​ដេក​នៅ​បន្ទប់​មា​៉​សុ​ី​ន​ត្រជាក់​ក្នុង​មន្ទីរពេទ្យ​រហូត ក្រោម​រូបភាព​មានជំងឺ​ប្រចាំ​កាយ ៕ ​

អត្ថបទសរសេរ ដោយ