រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ១៧ ខែមករា ឆ្នាំ២០១៩ កើតឡើង១២លើក(យប់៥លើក)ស្លាប់៥នាក់(ស្រី១នាក់) របួសធ្ងន់១១នាក់(ស្ររី១នាក់) របួសស្រាលស្រី១នាក់ ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៤លើកស្លាប់២នាក់,មិនគោរពសិទ្ធ៣លើក,ប្រជែង១លើក,មិនប្រកាន់ស្តាំ១លើក,បត់គ្រោះថ្នាក់២លើកស្លាប់១នាក់,កត្តយាន១លើកស្លាប់២នាក់ ។ ម៉ូតូសរុបស្លាប់៥នាក់ ម៉ូតូស្លាប់៥នាក់(មិនពាក់មួក១នាក់) ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ២លើកស្លាប់២នាក់,ម៉ូតូនិងរថយន្តតូច៣លើក,ម៉ូតូនិងរថយន្តធំ៦លើកស្លាប់៣នាក់, ម៉ូតូនិងយានផ្សេង១លើក ។ បណ្តាលឲ្យខូចខាតយាន២២គ្រឿងក្នុងនោះមាន : ម៉ូតូ១៤គ្រឿង, រថយន្តតូច២គ្រឿង,រថយន្តធំ៦គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ៤លើក, រថយន្តតូច៣លើក, រថយន្តធំ៥លើក ។
គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៤លើក,ផ្លូវខេត្ត៧លើក,ផ្លូវលំ១លើក។ រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ខេត្តព្រះសីហនុ២លើកស្លាប់២នាក់របួស៣នាក់,ភ្នំពេញ៣លើកស្លាប់១នាក់របួស៣នាក់និងខេត្តត្បូងឃ្មុំ១លើកស្លាប់២នាក់ ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ២៦៧៥គ្រ(ម៉ូតូ៥៧%) មធ្យោបាយល្មើស៤៤៧គ្រ(៨២%) អប់រំ១៥១គ្រឿង(ម៉ូតូ៧៣%) មធ្យោបាយពិន័យ២៩៦គ្រឿង(ម៉ូតូ៨៧%) ។ លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចុះអនុវត្ត៣៦គោលដៅ ម៉ូតូចូលគោលដៅ១១៤៤គ្រឿង អប់រំ៦៨គ្រឿង ពិន័យចំនួនសរុប២៤០គ្រឿង (មួក១៦០គ្រឿង កញ្ចក់៧១គ្រឿង ស្រវឹងគ្មាន ផ្សេងៗ៩គ្រឿង ៕
ចែករំលែកព័តមាននេះ