ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ណា​ស្រី​ៗ​យើង​…​នេះ​ស្តែង​ហើយ​ពេល​​កំពុង​វះកាត់​ច្រមុះ​នាង

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ស្រី​ស្អាត​អាយុ​១៩​ឆ្នាំ​ម្នាក់បាន​បាត់បង់​ជីវិត ក្រោយ​ពី​​​ប្រតិ​កម្ម​ជាមួយ​​ថ្នាំ​សណ្តំ ខណៈពេលនាង​កំពុង​វះកាត់​កែ​ខ្ទង់ច្រមុះ​ ។ នាង Xia Lisha…

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ស្រី​ស្អាត​អាយុ​១៩​ឆ្នាំ​ម្នាក់បាន​បាត់បង់​ជីវិត ក្រោយ​ពី​​​ប្រតិ​កម្ម​ជាមួយ​​ថ្នាំ​សណ្តំ ខណៈពេលនាង​កំពុង​វះកាត់​កែ​ខ្ទង់ច្រមុះ​ ។

នាង Xia Lisha បាន​មក​កាន់​មន្ទីរពេទ្យ Li Mei Kang នៅ​ក្នុង​ក្រុង Guiyang ខេត្ត Guizhou កាលពី​​ថ្ងៃ​ទី​៣ ​មករា កន្លងមក សម្រាប់​ការ​វះកាត់​កែ​ខ្ទង់ច្រមុះ​ ។ តែ​នៅ​ពេល​កំពុង​វះកាត់ ស្រាប់​តែ​នាង​មាន​ប្រតិកម្ម​ដ៏​កម្រ​​ម្យ៉ាងបង្ក​មក​ពី​ទឹក​ថ្នាំ​សណ្តំ​ ។ នាង​ស្រាប់តែ​ឡើង​ក្តៅខ្លួន​ខ្លាំង បេះដូង​លោត​ញាប់ និង ញាក់សាច់​ដុះ​គ្រប់កន្លែង ​។

ដោយ​ឃើញ​ដូចនេះ គ្រូពេទ្យ​បាន​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ​មួយទៀតនៅ​ជិត​នោះ ហើយ​ក៏​បាន​បាត់បង់​ជីវិត​នៅ​ទីនោះ​តែ​ម្តង​ ។ ម្តាយ​​នាង ដែល​មានត្រកូល Wang បាន​ស្រែកយំ​ហើយនិយាយ​ថា​«​វា​គ្រាន់តែ​ចង់​ស្អាត​ប៉ុណ្ណោះ ហេតុ​អ្វី​បានជា​ត្រូវ​ជួប​រឿង​បែប​នេះ» ​។ ម្តាយ​​​អ្នក​ស្លាប់​បាន​ប្រាប់​ទៀត​ថា កូន​​គាត់​ខំ​ប្រឹង​​សន្សំ​លុយ​បាន ​មក​ពី​ការ​ធ្វើការ​ក្រៅ​ម៉ោង ទម្រាំ​តែ​បាន​៣,៩០០​ដុល្លារ សម្រាប់​ការ​ធ្វើ​ច្រមុះ​នេះ មិន​គួរ​ណា មក​​ជួប​រឿងអកុសល​បែប​នេះទេ ​។

អាជ្ញាធរ​បាន​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ពី​ករណី​ស្លាប់​ នាង​ Xia​។ ហើយ​កាលពី​ថ្ងៃ​អង្គារ ភាគី​ខាង​គ្រួសារ​សព និង​មន្ទីរពេទ្យ​បាន​និយាយ​ត្រូវរ៉ូវ​​គ្នា​​បញ្ចប់រឿង​។ គេ​មិន​បាន​ប្រាប់​ជា​ផ្លូវការ​ណាមួយ​ថា តើ​ខាង​គ្រួសារ​នាង​បាន​សំណង​ប៉ុន្មាន​នោះ​ទេ​ តែ​​អាច​​​ថា ​បាន២,៤០០០០​ដុល្លារ​អា​មេ​រិ​កហើយ ។

អត្ថបទសរសេរ ដោយ