ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អកុសលមូល​ទាំង​៣ ទោសៈ​ឱ្យ​ទោស​ធ្ងន់​ជា​គេ

5 ឆ្នាំ មុន

សាធុជនដឹងទេថា ហេតុអ្វីបានជាទោសៈឱ្យទោសធំជាគេ ? រឿងរ៉ាវ​នៅ​ក្នុង​លោក​នេះ​កើតឡើង​ផ្តើម​មក​ពី​អកុសលមូល​ទាំង​បី​គឺ ទោសៈ លោភៈ មោហៈគ្រប​សង្កត់ចិត្ត​ឱ្យ​មើលឃើញ​តែ​អំពើ​ខ្មៅ​កខ្វក់ លែង​ឃើញ​សេចក្តី​ល្អ​ដទៃ​ទៀត​។ បណ្តា​អកុសលមូល​ទាំង​បី​នោះ ទោសៈ​ឱ្យ​ទោស​ធ្ងន់​ជា​គេ…

សាធុជនដឹងទេថា ហេតុអ្វីបានជាទោសៈឱ្យទោសធំជាគេ ?
រឿងរ៉ាវ​នៅ​ក្នុង​លោក​នេះ​កើតឡើង​ផ្តើម​មក​ពី​អកុសលមូល​ទាំង​បី​គឺ ទោសៈ លោភៈ មោហៈគ្រប​សង្កត់ចិត្ត​ឱ្យ​មើលឃើញ​តែ​អំពើ​ខ្មៅ​កខ្វក់ លែង​ឃើញ​សេចក្តី​ល្អ​ដទៃ​ទៀត​។ បណ្តា​អកុសលមូល​ទាំង​បី​នោះ ទោសៈ​ឱ្យ​ទោស​ធ្ងន់​ជា​គេ ហើយ​ទោសៈ​នេះ​បើ​មាននៅ​ក្នុង​មនុស្ស​ធម្មតា​មិនសូវ​ជា​បង្កហេតុ​ប៉ុន្មាន​ទេ តែបើ​កើត​មាន​ក្នុង​អ្នកធំ​គឺ​ងាយ​នឹង​បង្ក​វិនាសកម្ម​ខ្លាំង​ណាស់ ។

សូម​សាធុជន​កុំ​បណ្តោយ​ឱ្យ​ភ្លើង​ទោសៈ​ឆេះ​ឡើង​ឱ្យ​សោះ ព្រោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ តែបើ​កាលណា​ឆេះ​ឡើង​ហើយ ចង់​បញ្ឈប់​ភ្លើងកំហឹង​នោះ​ឱ្យ​រលត់​ទៅ​វិញ​ក៏​មិនមែន​ជា​រឿង​ងាយ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ទោសៈ​មិន​បាន​នោះ​ដែរ សំខាន់​គឺ​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​បញ្ឈប់​ចិត្ត​ខឹង​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។

លោក​អ្នក​អាច​សាកល្បង​វិធី​រំលត់ភ្លើង​ទោសៈ​មួយ​បែប​ខាងក្រោម​នេះ​ល​មើល​នឹង​អាច​មាន​ប្រសិទ្ធភាព​ច្រើន ឬ​បើ​មាន​វិធី​ណា​ផ្សេង​ក្រៅពី​នេះ​ហើយ ក៏​មិនជា​បញ្ហា​អ្វី​ដែរ សំខាន់​គឺ​ឱ្យ​តែ​ឈប់​ខឹង​ទៅ​វា​ស្រេច​ហើយ ។

វិធី​មួយ​ដែល​លោក​អ្នកប្រាជ្ញ​ធ្លាប់​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព គឺ​ការ​ធ្វើ​សមាធិ​នៅ​ពេល​ខឹង​។ ឧទាហរណ៍ៈ បើ​យើង​ខឹង​នឹង​អ្នក​ណាមួយ​ខ្លាំង គប្បី​បិទ​ភ្នែក ឬ​មិនបាច់​បិទ​ក៏​បាន ហើយ​ដកដង្ហើម​ឱ្យ​បាន​វែង​ៗ​ជាទី​បំផុត​ចំនួន​១០​ដង​។

នៅ​ពេល​កំពុង​ដកដង្ហើម​វែង​ៗ​នោះ ភ្នែក ឬ​ចិត្ត ត្រូវ​សម្លឹង​មើល​ចុង​ច្រមុះ​ជា​កន្លែង​ដែល​ខ្យល់​រត់​ចេញ​រត់​ចូល​ប៉ះ​នឹង​រឹម​ច្រមុះ កុំឱ្យ​ចិត្ត​ងាក​បែរ​ទៅ​ណា​ឱ្យ​សោះ ហើយ​ព្យាយាម​ផ្សាយ​មេត្តា​ដល់​សព្វ​សត្វ ។

ធ្វើ​ដូច្នេះ​កម្លាំង​របស់​ទោសៈ​នឹង​ថយ​ចុះ​ជា​លំដាប់​រហូត​បាត់​អស់​ជា​មិន​ខាន ។