ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺនាង​បើ​មិន​ចម្លែក ទើប​វា​ប្លែក​..!

5 ឆ្នាំ មុន

តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺដ៏​ចម្លែកមួយ​ដែល​ធ្វើ​ឱ្យ​នាង​ស្តាប់​សម្លេង​របស់​ប្រុស​ៗ​​លែងឮ ហើយ​ឮ​តែ​សម្លេង​ស្រី​ៗ​ ។ នារី​ត្រកូល Chen បាន​ប្រាប់​ថា…

តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា មាន​ជំងឺដ៏​ចម្លែកមួយ​ដែល​ធ្វើ​ឱ្យ​នាង​ស្តាប់​សម្លេង​របស់​ប្រុស​ៗ​​លែងឮ ហើយ​ឮ​តែ​សម្លេង​ស្រី​ៗ​ ។

នារី​ត្រកូល Chen បាន​ប្រាប់​ថា នាង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ហើយឮ​សម្លេង​រោ​ទិ៍​នៅ​ក្នុង​ត្រចៀក​របស់​នាង​ពេល​យប់ មុន​ពេល​ចាប់ផ្តើម​មានជំងឺ​​ចម្លែក​នេះ​ ។ នាង​គិត​ថា វា​អាច​នឹង​បាត់​ទៅ​វិញ ​នៅ​ពេល​ក្រោក​ពី​ដេក តែ​វា​មិន​ដូច្នោះ​ទេ​ ។ ពេល​នាង​ភ្ញាក់​មក​វិញ នាង​ស្តាប់​សម្លេង​មិត្ត​ប្រុស​របស់​នាង​មិនឮទេ បើ​ទោះជា​គេ​ខំ​និយាយ​ឮៗ​យ៉ាងណា​ក៏​ដោយ​ ។

បន្ទាប់មក នាង​បាន​ទៅ​មន្ទីរពេទ្យ Qianpu នៅ​ក្នុង​ទីក្រុង Xiamen ខាងកើត​ប្រទេស​ចិន ហើយ​ក៏​ដឹង​ថា នាង​អាច​ស្តាប់​សម្លេង​របស់​គ្រូពេទ្យ​ស្រីបានជា​ធម្មតា ​។ វេជ្ជបណ្ឌិត​ឯកទេស​ខាង​ត្រចៀក ច្រមុះ បំពង់.​ក លោកស្រី Lin Xiaoqing បាន​​ឱ្យដែរ​​ថា នាង​អាចឮ​ខ្ញុំ​និយាយ​បាន​ដោយ​គ្មាន​បញ្ហា តែ​នាង​មិន​
អាច​ឮអ្នកជំងឺ​​ប្រុស​ៗ​និយាយ​បាន​សោះឡើ​យ​» ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ប្រាប់ទៀត​ថា នាង​មាន​ជំងឺ​​ម្យ៉ាង​ហៅ​ថា «​ថ្លង់​នឹង​សម្លេង​មាន​ហ្វ្រេ​កង់​ទាប» ដោយសារ​តែ​បញ្ហា​ធ្វើការ​​លើស​កំណត់ និងរង​ការ​ថប់​អារម្មណ៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សំឡេង​ដែល​មាន​ហ្វ្រេ​កង់​ទាប គឺជា​សំឡេង​​របស់​មនុស្ស​ប្រុស​ ។ ឯ​សម្លេង​របស់​ស្រី​ៗ គឺ​មាន​ហ្រេ្វ​កង់​ខ្ពស់​ ។ ហេតុ​ដូចនេះ​ហើយ បានជា​នាង​មិន​អាច​ឮសំឡេង​ប្រុស​ៗ​បាន​ ។ តែជំងឺ​នេះ​​អាច​មើល​ជា​បាន ​ដោយ​គ្មាន​បញ្ហានោះទេ ។

អត្ថបទសរសេរ ដោយ