ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ជួបគ្រោះអកុសល​ចំ​ថ្ងៃ​ចូលរោង​ការ​បងថ្លៃស្រី​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​ស្ថិត​នៅផ្ទះ​ឪពុក​ម្តាយក្មេក ដោយសារ​តែ​បូមទឹក​ស្រះ​រីង ហើយ​ក៏​យក​ខ្សែភ្លើង​មក​រាយ​ដើម្បី​ឆក់​ត្រី ប៉ុន្តែ​អ​កុសល​​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឱ្យ​ស្លាប់​ចោល​ប្រពន្ធ​កូនខ្ចី ទើបតែ​សម្រាល​បាន​ជិត​១០​ថ្ងៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​ស្ថិត​នៅផ្ទះ​ឪពុក​ម្តាយក្មេក ដោយសារ​តែ​បូមទឹក​ស្រះ​រីង ហើយ​ក៏​យក​ខ្សែភ្លើង​មក​រាយ​ដើម្បី​ឆក់​ត្រី ប៉ុន្តែ​អ​កុសល​​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឱ្យ​ស្លាប់​ចោល​ប្រពន្ធ​កូនខ្ចី ទើបតែ​សម្រាល​បាន​ជិត​១០​ថ្ងៃ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ នៅផ្ទះ​ឳ​ពុក​ម្តាយក្មេក ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ុ​ក​ភិ​រម្យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ និង​បងប្អូន​សាច់ញាតិ​បាន​នាំ​គ្នា​បូមទឹក​ស្រះ​ចាប់​ត្រី​ដើម្បី​យក​មក​ធ្វើ​ម្ហូប​ដែល​ជា​ថ្ងៃ​ចូល​រោងការ​បងថ្លៃ​ស្រី​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បូមទឹក​ចេញពី​ស្រះ​រីង​អស់ហើយ​នោះ​ក៏​នាំ​គ្នា​ចុះ​ចាប់​ត្រី​រហូត​ចាប់​អស់​ក៏​នាំ​គ្នា​ឡើង​លើគោក នៅ​សល់​តែ​ជន​រង​គ្រោះ​គិត​ថា ចាប់​ត្រី​មិន​ទាន់​អស់​ដោយ​មាន​ត្រី​កប់​ក្នុង​ភក់ ហើយ​ក៏​មានទឹក​ជ្រាប​មក​ក្នុង​ស្រះ​វិញ​ឃើញ​មាន​ត្រី​នៅ​សល់ ក៏​ឡើង​ទៅ​លើ​ផ្ទះ​យក​ឧបករណ៍​ច្នៃ​សម្រាប់​ឆក់​ត្រី​មក​រួច​រាយ​ខ្សែភ្លើង​ដើម្បី​ចុះ​ឆក់​ត្រី​បន្ត ដោយ​មាន​អ្នក​ឈរ​មើល និង​ឈរ​ចាំ​ទទួល​ត្រី ពេល​នោះ​មិនដឹង​ថា​ជន​រង​គ្រោះ​ដាក់​ឧបករណ៍​ឆក់​ត្រី​ចូល​ក្នុង​ភក់​ប៉ះ​នឹង​អ្វី​នោះ​ទេ ក៏​បាន​ឆក់​ខ្លួនឯង ប៉ុន្តែ​អ្នក​ឈរ​មើល​លើគោក​មិនដឹង​ថា ជន​រង​គ្រោះ ត្រូវ​ខ្សែភ្លើង​ឆក់​នោះ​ទេ​។

លុះ​ជន​រង​គ្រោះ​ត្រូវ​ឆក់​ខ្សែភ្លើង​ដួល​នៅ​ក្នុង​ភក់ល្បប់​ប្រកាច់ ទើប​ដឹង​ថា​ជន​រង​គ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់ ក៏​នាំ​គ្នារ​ត់ទៅ​បិទ​បា​រ៉ែត​ភ្លើង ប៉ុន្តែ​អ្វី​ៗ​វា​ហួសពេល​ទៅ​ហើយ ព្រោះ​ជន​រង​គ្រោះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ហើយ​បងប្អូន​សាច់ញាតិ​ក៏​ឆោឡោ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពាក់ព័ន្ធ​ករណី​ខាងលើ សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់ ប្រាកដ​មែន​។

សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ផង​ដែរ​។

ក្រោយ​កើតហេតុ ភាព​រីករាយ​នៅ​ក្នុង​រោងការ​ប្រែ​ទៅ​ជា​ភាព​សោកសៅ ​ឮ​តែ​សម្លេង​ស្រែក​ទ្រហោទ្រហោយំ ហើយ​សព​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ។ ចំពោះ​រោងការ​នៅ​តែ​បន្ត​រៀបចំ​ដំណើរការ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ