ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ធ្លាក់​ចូល​អណ្ដូង​រក​ពុំ​ទាន់​ឃើញ

5 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ វាសនា​របស់​ក្មេង​ប្រុស​ឈ្មោះ​ JULEN​ អាយុ​២​ឆ្នាំ មក​ទាល់​ថ្ងៃ​ទី​១៦​មក​រា នៅ​តែ​ពុំ​ទាន់​អាច​តាម​រក​ឃើញ​ក្រោយ​ពី​ធ្លាក់់​ចូល​ទៅ​ក្នុង​អណ្ដូង​យ៉ាង​ជ្រៅ​និង​មាន​ទំហំ​តូច​មួយ​មក​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ប៉ុនប៉ង​តាម​រក​កុមារ​តូច​នោះ ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ជម្រៅ​ដល់​ទៅ​១០០​ម៉ែត្រ ចាប់តាំងពី​៤​ថៃ្ង​មក​ហើយ​។…

ប្រទេស​អេ​ស្ប៉ា​ញ ៖ វាសនា​របស់​ក្មេង​ប្រុស​ឈ្មោះ​ JULEN​ អាយុ​២​ឆ្នាំ មក​ទាល់​ថ្ងៃ​ទី​១៦​មក​រា នៅ​តែ​ពុំ​ទាន់​អាច​តាម​រក​ឃើញ​ក្រោយ​ពី​ធ្លាក់់​ចូល​ទៅ​ក្នុង​អណ្ដូង​យ៉ាង​ជ្រៅ​និង​មាន​ទំហំ​តូច​មួយ​មក​។

ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​គ្រប់​មធ្យោបាយ​ប៉ុនប៉ង​តាម​រក​កុមារ​តូច​នោះ ដែល​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ជម្រៅ​ដល់​ទៅ​១០០​ម៉ែត្រ ចាប់តាំងពី​៤​ថៃ្ង​មក​ហើយ​។ អាជ្ញាធរ​បាន​ធ្វើការ​វិភាគ​សក់​ដែល​រក​ឃើញ​ក្នុង​អណ្ដូង​។ សក់​ប៉ុន្នា​ន​ស​សៃ​ដែល​រក​ឃើញ ត្រូវ​យក​ទៅ​ធ្វើតេស្ត​ADN​ហើយ​លទ្ធផល​បង្ហាញ​ថា ពិតជា​សក់​របស់​កុមារ​នោះ​។ សក់​ទាំងនេះ​ជា​ភស្ដុ​តាង​មិន​អាច​ប្រកែក​បាន​ថា កុមារ​JULEN​ស្ថិត​ក្នុង​អណ្ដូង​នេះ​។​មក​ទល់​ពេល​នេះ​ក្រៅពី​សក់ គេ​នៅ​រក​ឃើញ​តែ​កញ្ចប់​នំ​មួយទៀត​ប៉ុណ្ណោះ​ក្នុង​អណ្ដូង​។

យោង​តាម​សាច់ញាតិ​របស់​គេ​ថា កាលពី​ថ្ងៃ​ទី​១៣​មក​រា ក្មេង​ប្រុស​JULEN​បាន​ដើរ​លេង​លើ​ទីលាន​មួយ​នៅ​តា​តា​ឡាន ជា​ភូមិ​មួយ​នៅ​ក្បែរ​ទីក្រុង​ម៉ា​ឡា​ហ្គា​ភាគ​ខាងត្បូង​ប្រទេស ខណៈ​ឪពុក​ម្ដាយ​របស់​គេ​កំពុង​ហូប​ចុក​នៅ​ក្បែរ​ទីនោះ​ដែរ ហើយ​ក៏​ធ្លាក់​ចូល​ក្នុង​អណ្ដូង​នេះ​។ អាជ្ញាធរ​សម្រាប់​ពេល​នេះ​ពុំ​មាន​ភស្ដុ​តាង​ណាមួយ​ដែល​គិត​ថា​កុមារ​នោះ​នៅ​រស់​ឡើយ តែ​គេ​នៅ​មិន​ទាន់​អស់​ស​ង្ឍឹ​ម​។

ដើម្បី​តាម​រក​កុមារ​នោះ​អាជ្ញាធរ បាន​សម្រេច​ជីក​រូង​២​ប៉ុនប៉ង​ចូល​ឲ្យ​ដល់​កន្លែង​ដែល​គេ​នៅ​ក្នុង​អណ្ដូង​។ សហគ្រាស​ស៊ុ​យ​អែ​ត​មួយ​ដែល​ធ្លាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ ជួយ​សង្គ្រោះ​កម្មករ​រ៉ែ​សី​ុ​លី​៣៣​នាក់ កាល​ពី​៧​ឆ្នាំ​មុន​ក៏​លើក​មក​ជួយ​ដែរ​។ មាន​សហគ្រាស​ដល់​ទៅ​៩​ចូលរួម​ក្នុង​ប្រតិបត្តិ​ជួយ​សង្គ្រោះ​កុមារ​នេះ​។ ពួក​អ្នក​ជួយ​សង្គ្រោះ​ប៉ុនប៉ង​បញ្ចូល​កាមេរ៉ា​នានា​ទៅ​ក្នុង​អណ្ដូង តាម​រក​សញ្ញា​ដែល​កុមារ​នោះ​អាច​នៅ​មានជីវិត​តែ​ត្រូវ​បរាជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ