ប្រទេសស៊ីរី-អាមេរិក ៖ មនុស្ស១៦នាក់បានត្រូវស្លាប់ ក្នុងនោះមានជនជាតិអាមេរិក៤នាក់ កាលពីថ្ងៃទី១៦មករាដោយសារការវាយប្រហារអត្តឃាតមួយ របស់ក្រុមរដ្ឋអ៊ិស្លាមនាទីក្រុងMINBEJភាគខាងជើងស៊ីរី។
នេះជាការវាយប្រហារភេរវកម្មយ៉ាងបង្ហូរឈាមមួយ ប្រឆាំងកងទ័ពអាមេរិកនៃក្រុមចម្រុះអន្តរជាតិចាប់តាំងពីឆ្នាំ២០១៤មក ក្នុងប្រទេសនេះ។ អ្នកនាំពាក្យរបស់ក្រុមចម្រុះនោះនាំមុខដោយអាមេរិក ហើយធ្វើអន្តរាគមន៍នៅសីុរីប្រឆាំងក្រុមរដ្ឋអ៊ិស្លាម តាមTWITTER ទទួលស្គាល់ការស្លាប់របស់ទាហានអាមេរិកក្នុងការផ្ទុះមួយ ខណៈពួកគេកំពុងតែធ្វើការល្បាតជាទម្លាប់។
អ្នកនាំពាក្យរូបនេះពុំបញ្ជាក់ពីចំនួនជនរងគ្រោះឡើយ ប៉ុន្តែអង្គការសិទ្ធិមនុស្សស៊ីរីOSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេស អះអាងថា ទាហានអាមេរិក២នាក់ និយោជិតស៊ីវិលម្នាក់នៃក្រសួងការពារប្រទេស និងនិយោជិតអណ្ដែតម្នាក់របស់មន្ទីរប៉ង់តាហ្គោន បានត្រូវស្លាប់ក្នុងការវាយប្រហារ ជិតភោជនីយដ្ឋានមួយនាកណ្ដាលក្រុងMINBEJ។
មនុស្ស១២នាក់ទៀតក្នុងនោះមានជនស៊ីវិល៧នាក់និងយុទ្ធជននៃក្រុមចម្រុះអារ៉ាប់-ឃើត៥នាក់ ដែលអមដំណើរជាមួយកងទាហានល្បាតអាមេរិកក៏ត្រូវស្លាប់ដែរ។ វីដេអូមួយថតដោយទីភ្នាក់ងារព័ត៌មានឃើតមូលដ្ឋាន នៅកន្លែងវាយប្រហារបង្ហាញផ្នែកខាងមុខនៃភោជនីយដ្ឋានមានផ្សែងរោយខ្មៅ ហើយរងការបាក់បែក និងលើដីរាយប៉ាយដោយបំណែកនានានិងមានស្នាមឈាមលើជញ្ជាំង។ ក្រោយការវាយប្រហារនោះ គេឃើញបណ្ដារថយន្តពាសដែកមានទង់ជាតិអាមេរិក បើកបរតាមដងវិថីនានានៃក្រុងMINBEJ ចំណែកបណ្ដាទាហារអាមេរិកបានចេញយាម។
ការវាយប្រហារនេះត្រូវបានក្រុមរដ្ឋអ៊ិស្លាមចេញមុខអះអាងថាជាស្នាដៃរបស់គេ តាមរយៈសេចក្ដីប្រកាសមួយ។ សេចក្ដី្ប្រកាសនេះនិយាយថា ការវាយប្រហារធ្វើឡើងដោយយុទ្ធជនអត្តឃាតម្នាក់របស់គេ ឈ្មោះ ABOU YASSINE AL CHAMI ដែលធ្វើឲ្យគ្រឿងផ្ទុះនៅនឹងចង្កេះ របស់គេផ្ទុះ កណ្ដាលកងល្បាតដែលមានបណ្ដាសមាជិកនៃក្រុមចម្រុះនាំមុខដោយអាមេរិក។ កាលពីឆ្នាំ២០១៦ក្រុមរដ្ឋអ៊ិស្លាមត្រូវបានវាយបណ្ដេញចេញពីទីក្រុងនោះ ដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរិFDSជាកងកម្លាំងអារ៉ាប់-ឃើត ជួយទ្រទ្រង់ដោយអាមេរិក៕
ចែករំលែកព័តមាននេះ