ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​អង់គ្លេស​បដិសេធ​ញត្តិ​ប្រឆាំង​រដ្ឋាភិបាល

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​THERESA MAY​នឹង​ស្ថិត​នៅ​កាន់​តំណែង ព្រោះ​សភា​បាន​អនុម័ត​យ៉ាង​ប្រផិតប្រផើយ​កាលពី​ថ្ងៃ​ទី​១៦​មក​រា បដិសេធ​ញត្តិ​សម្ដែង​ការ​មិន​ទុកចិត្ត​ដែល​ដាក់​មុន​នេះ​ដោយ​គណបក្សប្រឆាំង​។ ក្នុង​បោះ​ឆ្នោត​លើ​ញត្តិ​នេះ​សមាជិក​សភា​៣២៥​រូប​បាន​បោះ​ឆ្នោត​ប្រឆាំង​ទល់​នឹង​៣០៦​រូប​ដែល​គាំទ្រ​។ ក្រោយ​ការ​បោះ​ឆ្នោត​លោកស្រី​THERESA MAY​ថ្លែង​ថា សភា​បន្ត​ផ្ដល់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​នេះ…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​THERESA MAY​នឹង​ស្ថិត​នៅ​កាន់​តំណែង ព្រោះ​សភា​បាន​អនុម័ត​យ៉ាង​ប្រផិតប្រផើយ​កាលពី​ថ្ងៃ​ទី​១៦​មក​រា បដិសេធ​ញត្តិ​សម្ដែង​ការ​មិន​ទុកចិត្ត​ដែល​ដាក់​មុន​នេះ​ដោយ​គណបក្សប្រឆាំង​។

ក្នុង​បោះ​ឆ្នោត​លើ​ញត្តិ​នេះ​សមាជិក​សភា​៣២៥​រូប​បាន​បោះ​ឆ្នោត​ប្រឆាំង​ទល់​នឹង​៣០៦​រូប​ដែល​គាំទ្រ​។ ក្រោយ​ការ​បោះ​ឆ្នោត​លោកស្រី​THERESA MAY​ថ្លែង​ថា សភា​បន្ត​ផ្ដល់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​នេះ ហើយ​ខ្ញុំ​ត្រៀម​ធ្វើការ​ជាមួយ​សមាជិក​សភា​ណា​ក៏​ដោយ ដើម្បី​ប្រកាន់ពាក្យ​សន្យា​របស់ខ្ញុំ​ចំពោះ​BREXIT និង​ដើម្បី​បញ្ជាក់​ថា​សភា​នៅ​ប្រកាន់​ទំនុកចិត្ត​របស់​ប្រជាជន​អង់គ្លេស​។

ទោះបី​យ៉ាងណា​ការ​ជជែក​គ្នា​នៅ​ពុំ​ទាន់​បញ្ចប់​ឡើយ​ក្នុង​សភា​។ លោកស្រី​MAY​សន្យា​ជួប​ជាមួយ​ពួក​អ្នកប្រឆាំង​។ ប្រមុខ​គណបក្សប្រឆាំង​លោក​JEREMY CORBYN​និយាយ​ថា មុន​ពេល​ការ​ពិភាក្សា​វិ​ជ្ច​មាន​នានា អាច​បើក​ធ្វើ​រដ្ឋាភិបាល​ត្រូវ​លុប​ចោល​រាល់​ទស្សនៈវិស័យ​នៃ​BREXIT​ដោយ​គ្មាន​កិច្ច​ព្រម​ព្រៀង​និង​ភាព​ច្របូកច្របល់​ដែល​នឹង​មាន​។

ចាប់ពី​ពេល​នេះ​ទៅ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​មាន​ពេល​រហូត​ដល់​ថ្ងៃ​ទី​២១​មក​រា ដើម្បី​ចរចា​ពី​ផែនការ​ថ្មី ដែល​ត្រូវ​ដាក់​ជូន​សុំ​ការ​យល់ព្រម​របស់​សភា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ