ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវ​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ម្តងនេះចាំមើលទៅដល់ណា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ជនជាប់សង្ស័យ​តែ​ម្នាក់​គត់​ដែល​ជា​ជនជាតិ​ចិន នា​រសៀល​ថ្ងៃ​ទី​១៦ មក​រា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ចាត់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ និង​រឿងអាស្រូវ​លើ​ការ​បង្ខាំង​អ្នកជំងឺ​ទុក ដើម្បី​ទារ​យក​ប្រាក់​រាប់​ពាន់​ដុល្លារ ។ ជនសង្ស័យ​រូប​នោះ​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ជនជាប់សង្ស័យ​តែ​ម្នាក់​គត់​ដែល​ជា​ជនជាតិ​ចិន នា​រសៀល​ថ្ងៃ​ទី​១៦ មក​រា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ចាត់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ និង​រឿងអាស្រូវ​លើ​ការ​បង្ខាំង​អ្នកជំងឺ​ទុក ដើម្បី​ទារ​យក​ប្រាក់​រាប់​ពាន់​ដុល្លារ ។

ជនសង្ស័យ​រូប​នោះ​មានឈ្មោះ A zhi ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ជា​អ្នក​គិតលុយ​នៅ​មន្ទីរពេទ្យ «​វ៉ិ​ច​តូ​រៀ​» ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​កំពុងធ្វើការ​សាកសួរ ។

គួ​បញ្ជាក់​ថា ក្រោយ​ផ្ទុះ​រឿងអាស្រូវ​មួយ​នេះ​កើតឡើង​នៅ​ពេល​ជន​រង​គ្រោះ​អត់​លុយ​ឱ្យទៅ​ខាង​មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ ក៏​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​ចុះ​ស្រាវជ្រាវ និង​សាកសួរ​ដល់​បុគ្គលិក​ចំនួន​២៣​នាក់ ហើយ​សម្រេច​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន​ព្រមទាំង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​អ្នក​គិតលុយ​ម្នាក់​ពាក់ព័ន្ធ​គំរាមកំហែង​ទារ​លុយ និង​ចាក់សោ​បង្ខាំង​លើ​អ្នកជំងឺ ។ ការ​ចុះ​ពិនិត្យ​សាកសួរ និង​ធ្វើការ​បិទ​មន្ទីរពេទ្យ​«​វ៉ិ​ច​តូ​រៀ​» នេះ​បាន​ធ្វើ​ឡើង តាំងពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ មក​រា ដែល​ដឹកនាំ​ដោយ​លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌទួលគោក និង​មានការ​សម្របសម្រួល​ពី​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រី​សាលា​រា​ធានី​ភ្នំពេញ ក្រសួង​សុខា​ភិល មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

គួ​បញ្ជាក់​ទៀត​ថា មន្ទីរពេទ្យ «​វ៉ិ​ច​តូ​រៀ​» ស្ថិត​នៅ​លេខ​៦១A ផ្លូវ​៣១៥ ក្រុម​២៧​ភូមិ​៦ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ដែល​មាន​លោកស្រី​វេជ្ជបណ្ឌិត​សៀង សុគន្ធ អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ឈរឈ្មោះ លើ​អាជ្ញាប័ណ្ណ​អោយ​ជនជាតិ​ចិន ដែល​ជា​អ្នកគ្រប់គ្រង​សហគ្រាស​ឈ្មោះ​LI GUO ដែល​ធ្វើ​សកម្មភាព​អាជីវកម្ម​មន្ទីរ​ព្យាបាល​ជំងឺ ។ នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ត្រួតពិនិត្យ​សាកសួរ​បុគ្គលិក​ទាំងអស់​ចំនួន​២៣​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​ពេទ្យ​ចំនួន​១៩​នាក់ ជនជាតិ​ខ្មែរ​១៣​នាក់ ជនជាតិ​ចិន​ចំនួន​៦​នាក់ និង​សន្តិសុខ​ចំនួន​៤​នាក់ ។

បន្ទាប់​ពី​សាកសួរ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ក៏​បាន​បញ្ចប់​ប្រតិបត្តិការ​ដោយ​ឃាត់ខ្លួន ជនជាតិ​ចិន​ជា​អ្នក​គិតលុយ​ម្នាក់ ឈ្មោះ​A zhi អាយុ​៤៣​ឆ្នាំ នាំ​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​សាកសួរ​ព្រមទាំង​បិទ​ឃ្លុំបេ​ទីតាំង​មន្ទីរពេទ្យ​តែ​ម្តង ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​បិទ​មន្ទីរពេទ្យ «​វ៉ិ​ច​តូ​រៀ​» នេះ​យោង​តាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល​លេខ​០០៣​អប ស​/ ប ព ចុះ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ សម្រេច​បិទ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ជា​ស្ថាពរ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ និង​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ភឿន មួយ​ហ៊ា​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​លំនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ