ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្លឹ​ង​ៗ…តែមាន​អ្នក​ហ៊ាន​សាក​ដែរ​​​ទេ?

5 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ South Australia បាន​អះអាង​ថា រក​ឃើញ​សារធាតុ​ម្យ៉ាង ​នៅ​ក្នុង​ដីឥដ្ឋ​មួយ​ប្រភេទអាច​មាន​សមត្ថភាព​ស្រូប​យកជាតិ​ខ្លាញ់​ចេញពី​ពោះវៀន​បាន ដែល​អាច​ឱ្យ​មនុស្ស​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ South Australia បាន​អះអាង​ថា រក​ឃើញ​សារធាតុ​ម្យ៉ាង ​នៅ​ក្នុង​ដីឥដ្ឋ​មួយ​ប្រភេទអាច​មាន​សមត្ថភាព​ស្រូប​យកជាតិ​ខ្លាញ់​ចេញពី​ពោះវៀន​បាន ដែល​អាច​ឱ្យ​មនុស្ស​ស្រក​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយបេក្ខជន​ថ្នាក់បណ្ឌិត Tahnee Dening បាន​ធ្វើការ​សិក្សា​ទៅ​លើ​ការ​ជួយ​ជម្រុញ​សកម្មភាព​របស់​ថ្នាំពេទ្យ តាម​រយៈ​ការ​ប្រើប្រាស់​ដីឥដ្ឋ​ ។ ការ​សិក្សា​នោះ មិន​បានឱ្យ​ផល​ដូច​​ជា​ការ​រំពឹង​ទុក​ឡើយ ដោយសារ​តែ​វា​មិន​បាន​ជួយ​ជម្រុញ​សកម្មភាព​ថ្នាំ​នោះ​ទេ​ ។ ផ្ទុយ​ទៅ​វិញ គេ​ឃើញ​ថា​ វា​បាន​ជួយ​ស្រូប​យក​សារធាតុ​ខ្លាញ់ ដែល​មាននៅ​ក្នុង​ពោះវៀន​ទៅ​វិញ​ ។

យោង​តាម​ការ​រក​ឃើញ​នេះ លោកស្រី Dening មាន​ជំនឿ​ចិត្ត​ថា វា​អាច​នឹង​ជា​ថ្នាំ​ព្យាបាលជំងឺ​ធាត់​យ៉ាង​មាន​ប្រសិទ្ធភាព​ ។ លោកស្រី​បាន​ប្រាប់​ថា សារធាតុ​មាននៅ​ក្នុង​ដីឥដ្ឋ មាន​សមត្ថភាព​អាច​ស្រូប​ខ្លាញ់​ពី​ក្នុង​ពោះវៀន ហើយ​ថែម​ទាំង​ការពារ​មិន​ឱ្យ​ពោះវៀន​យើង​ស្រូប​ខ្លាញ់​ពី​ចំណីអាហារ​ថែម​ទៀត​ផង​។ ដូចនេះ អ្នក​​ធាត់​នឹង​ត្រូវ​ចុះ​ទម្ងន់ ដោយ​គ្មាន​ច​ម្ង​ល់​នោះ​ទេ​។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​នោះ លោកស្រី​បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​កណ្តុរ​បី​ក្រុម​ ។ ក្រុម​ទី​មួយ​ បានឱ្យ​សារ​ធាតុ​ក្នុង​ដីឥដ្ឋ ដែល​ហៅ​ថា Montmorillonite ​។ ក្រុម​ទី​ពីរ ជា​ក្រុម​មិន​ផ្តល់​អ្វី​ទាំងអស់​។ ក្រុម​ចុង​ក្រោយ គឺ​មាន​ប្រើ​ថ្នាំ​សម្រក​ទម្ងន់ Orlistat​។

ជា​លទ្ធផលគេ​ឃើញ​ថា​ សារធាតុ​នៅ​ក្នុង​ដីឥដ្ឋមាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ថ្នាំ​សម្រក​ទម្ងន់​ទៅ​ទៀត​។ ពិតជា​អស្ចារ្យ​ណាស់​! បើ​អស្ចារ្យ​ម្លឹ​ង​ៗ តើ​មាន​នរណា​គេ​ហ៊ាន​សាក​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ