ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនយូ​ទេ​ពលរដ្ឋ​ឃុំ​ព្រះ​រំកិល​នឹង​ទទួល​បណ្តាញអគ្គីសនី​ប្រើប្រាស់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​លោក ម៉ុម សា​រឿ​ន បញ្ជាក់​ថា ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​ចំនួន​៣​ភូមិ​នឹង​ទទួល​បានការ​ទម្លាក់​បណ្តាញ​ផ្គត់ផ្គង់​អគ្គី​ស​នី​ឆាប់​ៗ​ក្នុង​រយៈ​២​ឆ្នាំ​ខាង​មុខ ។…

ខេត្តស្ទឹងត្រែង ៖ តាម​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​លោក ម៉ុម សា​រឿ​ន បញ្ជាក់​ថា ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​ចំនួន​៣​ភូមិ​នឹង​ទទួល​បានការ​ទម្លាក់​បណ្តាញ​ផ្គត់ផ្គង់​អគ្គី​ស​នី​ឆាប់​ៗ​ក្នុង​រយៈ​២​ឆ្នាំ​ខាង​មុខ ។

ថ្លែង​បែប​នេះ​នា​ពិធី​ចែក​ផ្ទាំង​សូ​ឡា​ប្រើ​ដោយ​កម្លាំង​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់ ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ដល់​ពលរដ្ឋ​ចំនួន ៣៨០​ផ្ទាំង​ចំនួន​៣​ភូមិ ក្នុង​ឃុំ​ព្រះ​រំកិល ដែល​ជា​អំណោយ​របស់​អង្គភាព​អគ្គិសនី​កម្ពុជា ។

លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​បាន​លើក​ហេតុផល​នឹង​សន្យា​ទៅ​កាន់​ពលរដ្ឋរ​ប់​រយ​គ្រួសារ​នោះ​ថា​យ៉ាង​យូរ​យៈ ពេល​២​ឆ្នាំ​ខាង​មុខ​ទៀត ភូមិ​ទាំងនេះ និង​អាច​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​គេឯង​ជាក់​ជា​មិន​ខាន ។

លោក​ថា ភូមិ​ទាំង​៣​ដែល​បាន​ទទួល​ផ្ទាំង​សូ​ឡា​នៅ​ពេល​នេះ មាន​ភូមិ​កោះ​ឈើ ទាល​តូច ភូមិ​កោះ​ឈើទាល​ធំ និង​ភូមិ​កោះ​ល្ង ដែល​ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ឡាវ ភាគ​ឦ សាន ។

យោង​ទៅ​តាម​លក្ខណៈ​ភូមិសាស្ត្រ​ជាក់ ស្តែង​ខេត្តស្ទឹងត្រែង ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​កោះ និង​ទន្លេ ដែល​ធ្វើ​អោយ​មាន​ភាព​ស្មុ​ក ស្មាញ​លំបាក​ក្នុង​កា​រត​ភ្ជាប់​បណ្តាញអគ្គីសនី​ទៅ​ដល់​គ្រប់​ទីកន្លែង​បាន​ដោយ​ងាយ​នោះ​ទេ ។ ដូច​ជា​ភូមិ​ទាំង​៣​ខាងលើ គឺ​ស្ថិត​នៅ​លើ​កោះ ហើយ​ដាច់​ស្រ​យ៉ា​ល​ពី​ទីរួមខេត្ត​ទៀត ។

ដូច្នេះ​អាជ្ញាធរ​បាន​សម្រេច​យក​ផ្ទាំង​សូ​ឡា​ដែល​ប្រើប្រាស់​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ​ទៅ​ចែក​ជូន​ពលរដ្ឋ​ដើម្បី​ប្រើប្រាស់​ជា​បណ្តោះ អាសន្ន​សិន ទម្រាំ​រក​មធ្យោបាយ​អូស​បណ្តាញអគ្គីសនី​ចូល​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ