ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

VW គ្រោង​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​សម្រាប់​អនាគត

5 ឆ្នាំ មុន

តម្រូវការ​របស់​អតិថិជន​សម្រាប់​ប្រភេទ​រថយន្ត Crossover (​ប្រភេទ​ដូច​ស៊េរី RX300 ឬ​RX330) គឺ​មាន​ភាព​ទៅ​មុខជា​និច្ច ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​Volkswagen ក៏​បាន​និង​កំពុង​សប្បាយ​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការ​ទាំងនោះ​មិន​ហត់នឿយ​ឡើយ ។ ខណៈ​ពេល​ដែល​ភាគច្រើន​នៃ​រថយន្ត​អេ​ឡិច​ត្រូ​និក​នា​ពេល​ខាង​មុខ​នេះ…

តម្រូវការ​របស់​អតិថិជន​សម្រាប់​ប្រភេទ​រថយន្ត Crossover (​ប្រភេទ​ដូច​ស៊េរី RX300 ឬ​RX330) គឺ​មាន​ភាព​ទៅ​មុខជា​និច្ច ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​Volkswagen ក៏​បាន​និង​កំពុង​សប្បាយ​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការ​ទាំងនោះ​មិន​ហត់នឿយ​ឡើយ ។ ខណៈ​ពេល​ដែល​ភាគច្រើន​នៃ​រថយន្ត​អេ​ឡិច​ត្រូ​និក​នា​ពេល​ខាង​មុខ​នេះ ត្រូវជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ គេ​រំពឹង​ថា​នឹង​មាន​រថយន្ត​ប្រើ​អគ្គិសនី​ប្រភេទ SUV នៅ​ឆ្នាំ​២០២២ ។

ខណៈ​ពេល​ដែល​ភាគច្រើន​នៃ​រថយន្ត​អេ​ឡិច​ត្រូ​និក​នា​ពេល​ខាង​មុខ​នេះ ត្រូវជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ គេ​រំពឹង​ថា​នឹង​មាន​រថយន្ត​ប្រើ​អគ្គិសនី​ប្រភេទ SUV នៅ​ឆ្នាំ​២០២២ ។

យើង​បានដឹង​រួច​មក​ហើយ​ថា​រថយន្ត​របស់ VW ដែល​ជា​ប្រភេទ Crossover ប្រើប្រាស់​អគ្គិសនី ម៉ាក ID Crozz នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ ជាមួយនឹង​តម្លៃ​មិនសូវ​ជា​ធូរ​ប៉ុន្មាន​ទេ​ ។ តែ​ក្រុមហ៊ុន​VW ក៏​បាន​គិតគូរ​ដល់​អ្នក​មិនសូវ​ធូរធារ​ផង​ដែរ ដោយ​ពួក​គេ​នឹង​ចេញ​លក់​ម៉ូ​ដែល​ID​មួយទៀត​ដែល​ជា​ប្រភេទ​Hatchback (​ប្រភេទ​ដូច Prius)​ ។ វា​នឹង​ដាក់​ចូល​ក្នុង​សង្វា​ក់​ផលិតកម្ម​នៅ​ចុងឆ្នាំ​នេះ ។

ព័ត៌មាន​លំអិត គឺ​មិន​ទាន់​មាន​គ្រប់គ្រាន់​នៅឡើយ​ទេ ប៉ុន្តែ​ការ​បោះ​ពុ​ម្ភ​ផ្សាយ​បានឱ្យ​យើង​ដឹង​ថា ប្រភេទ​Crossover អេ​ឡិច​ត្រូ​និ​ច​តូច​ៗ​នឹង​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង T-Cross ដែល​មាន​ប្រវែង​១៣,១​ហ្វី​ត ឬ​ប្រមាណ​ជាង​៣​មែ​៉​ត្រ ។ ប្រសិនបើ​គេ​ទទួល​បានការ​យល់ព្រម​ឱ្យ​ផលិត SUV ខ្នាត​តូច វា​នឹង​អាច​មាន​ទំហំ​ខាងក្នុង​ធំ​ជាង​រថយន្ត T-Roc ទៅ​ទៀត ។

រថយន្ត​ប្រភេទ SUV ប្រើ​អគ្គិសនី​របស់ VW ក៏​នឹង​ត្រូវ​បាន​បំពាក់​ជាមួយ​អា​គុយ​កម្លាំង ៤៨​គីឡូវ៉ាត់ម៉ោង​ផង​ដែរ ។ ថ្វីបើ​វា​មាន​ទំហំ​អា​គុយ​របស់ Chevrolet Bolt ដែល​មាន​ទំហំ ៦០​គីឡូវ៉ាត់ម៉ោង​ក៏​ដោយ វា​អាច​ឱ្យ​រថយន្ត VW បើក​បាន​ចម្ងាយ​២០៥​ម៉ា​យ ឬ​ស្មើនឹង​ជាង​៤០០​គីឡូម៉ែត្រ ក្នុង​ការ​សាក​ម្ដង ។

កម្លាំង​អា​គុយ​ដែល​បំពាក់​លើ​រថយន្ត​ភាគច្រើន​របស់​ស៊េរី​MEB អាច​ឱ្យ​រថយន្ត​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ​២៨០​ម៉ា​យ​ក្នុង​ការ​សាក​អា​គុយ​ម្តង​។ ចំពោះ​ម៉ូ​ដែល​លើ​ហ្នឹង​វិញ គឺ​អាច​បើកបរ​បាន​ចម្ងាយ​ដល់ ៣៤១​ម៉ា​យ ឬ​ជាង​៥០០​គីឡូម៉ែត្រ ។

AutoExpress បាន​និយាយ​ថា តម្លៃ​របស់​រថយន្ត​ថ្មី​នេះ​នឹង​ស្ថិត​នៅ​ប្រហែល​២​ម៉ឺន​៥​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​អាច​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​លទ្ធភាព​អាច​ទិញ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ