ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cadillac ចង់​ក្លាយជា​រថយន្ត​អគ្គិសនី​ប្រកួតប្រជែង​នឹង Tesla

5 ឆ្នាំ មុន

ក្រុមហ៊ុន GM ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Cadillac ក្លាយជា​ម៉ាក​រថយន្ត​អគ្គិសនី​នាំមុខ​ថ្មី​មួយ​របស់​ខ្លួន ដែល​នឹង​ជា​គូប្រជែង​របស់​ក្រុមហ៊ុន Tesla ។ នេះ​អាច​ជា​ទិស​ដៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​សម្រាប់​ Cadillac…

ក្រុមហ៊ុន GM ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Cadillac ក្លាយជា​ម៉ាក​រថយន្ត​អគ្គិសនី​នាំមុខ​ថ្មី​មួយ​របស់​ខ្លួន ដែល​នឹង​ជា​គូប្រជែង​របស់​ក្រុមហ៊ុន Tesla ។ នេះ​អាច​ជា​ទិស​ដៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​ថ្មី​មួយ​សម្រាប់​ Cadillac ដែល​យើង​ចង់​ដឹង​ពី​ព័ត៌មាន​លម្អិត ។

តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារ សារព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមហ៊ុន GM នឹង​ធ្វើការ​អាប់​ដេ​ត​ដល់​អ្នក​វិនិយោគ​លើ​រថយន្ត​ថ្មី​របស់ ​Cadillac​ ទាំងអស់ ឱ្យ​បានដឹង​ពី​គម្រោង​ BEV3​របស់​ខ្លួន ។ បច្ចុប្បន្ន​នេះ ប្រព័ន្ធ BEV2 ដែល​ប្រើប្រាស់​នៅ​ក្នុង​រថយន្ត Chevrolet Bolt​ ។

បើ​ទោះបីជា Cadillac ថា នឹង​ចេញ​លក់​រថយន្ត​ប្រភេទ​នេះ​ក្តី ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​ព័ត៌មាន​លម្អិត​នោះ​ទេ ដែល​រួម​មាន ពេលវេលា​ដាក់​ឱ្យ​ផលិត ទីតាំង​នៃ​ការ​ផលិត ឬ ម៉ូ​ដ​រចនា​តាម​បែប​ណា ។

ទោះ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​រថយន្ត Cadillac នឹង​ត្រូវ​រៀន​ពី​កំហុសឆ្គង​ពី​មុន​របស់​ខ្លួន ប្រសិនបើ​វា​ចង់​ជោគជ័យ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី ។ រថយន្ត Bolt របស់​ Cadillac មិនសូវ​ជា​ទំនើប​អ្វី​នោះ​ទេ បើ​ធៀប​នឹង ​Tesla ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ខិតខំ​យ៉ាងណា ឱ្យ​ម៉ូ​ដែល​ចុង​ក្រោយ​ខាង​មុខ​នេះ មាន​អ្វី​ពិសេស​ខុស​គេ អាច​ស៊ីដាច់​ Tesla ។

ក្រុមហ៊ុន GM កាលពីមុន បាន​លក់​រថយន្ត​អគ្គិសនី​ជា​ច្រើន​របស់​ខ្លួន​ក្រោម​យីហោ Chevy ជាមួយ​រថយន្ត Bolt និង Volt​ ។ ទោះបីជា​ជាមួយនឹង​ការ​បញ្ឈប់​ផលិត​របស់​រថយន្ត Volt និង​កម្មវិធី plug-in CT6 ក្រុមហ៊ុន​ផលិត​រថយន្ត​អា​មេ​រិ​ក​ឥឡូវនេះ​ចង់​ផ្ដោត​តែ​ទៅ​លើ​រថយន្ត​អគ្គិ​សនី​សុទ្ធ ។

យើង​មាន​ក្តី​រំភើប​ចំពោះ​ការ​រំពឹង​ទុក​ពី​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Cadillac ។ យីហោ​នេះ​នឹង​ធ្វើ​ឱ្យ​យើង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​គេ​ចង់​ផលិត​រថយន្ត​អគ្គិសនី​ប្រជែង​នឹង​Tesla ខណៈ​ដែល​ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​កំពុង​ដុតដៃដុតជើង​ដូច​គ្នា ដែល​ក្នុង​នោះ​សុទ្ធ​ជា​ម៉ាក​ល្បី (Porsche Taycan និង Audi e-tron CT) ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ