ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផលិតរថយន្ត VW ដ៏ល្បីឆក់​បាន​អតីត​ថ្នាក់ដឹកនាំ​របស់ Apple ទៅ​អភិវឌ្ឍន៍​រថយន្ត​ខ្លួន

5 ឆ្នាំ មុន

ការ​ប្រកួតប្រជែង​គ្នា​ឆ្ពោះទៅ​រក​អនាគត​នៃ​ភាព​បើកបរ​គ្មាន​តៃកុង កំពុង​តែ​កើន​ឡើងជា​លំដាប់ ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពុង​តែ​នាំ​គ្នា​ជះ​លុយ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឱ្យ​សុបិន​របស់​គេ​ក្លាយជា​ការ​ពិត​ ។ នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Volkswagen ជួល​អតីត​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Apple គឺ…

ការ​ប្រកួតប្រជែង​គ្នា​ឆ្ពោះទៅ​រក​អនាគត​នៃ​ភាព​បើកបរ​គ្មាន​តៃកុង កំពុង​តែ​កើន​ឡើងជា​លំដាប់ ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពុង​តែ​នាំ​គ្នា​ជះ​លុយ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ឱ្យ​សុបិន​របស់​គេ​ក្លាយជា​ការ​ពិត​ ។

នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Volkswagen ជួល​អតីត​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Apple គឺ លោក Alexander Hitzinger ដើម្បី​ជួយ​ដល់​ក្រុម​អភិវឌ្ឍន៍​ការ​បើកបរ​ដោយ​គ្មាន​តៃកុង ​។ លោក​ក៏​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយនឹង​ផ្នែក​បច្ចេកទេស​នៃ​រថយន្ត​ពាណិជ្ជកម្ម ក៏​ដូច​ជា​ដឹកនាំ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន Volkswagen’s Mobility ដែល​ជា​កម្មវិធី​មួយ​សម្រាប់​អនាគត ។

លោក Hitzinger ដែល​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ គឺជា​ផ្នែក​មួយ​នៃ​គម្រោង Titan ដែល​ជា​ការ​ប៉ុនប៉ង​លើក​ទី​មួយ​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​ចូល​ទៅ​ក្នុង​វិស័យ​រថយន្ត​បើកបរ​ដោយ​គ្មាន​តៃកុង ។

គម្រោង​នេះ​ត្រូវ​បាន​បិទ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone មាន​ភាព​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ចូល​ក្នុង​វិស័យ​ថ្មី ក្រៅពី​ផលិត​របស់​អេ​ឡិច​ត្រូ​និក ។ មុន​ពេល​ទៅ​កាន់​ក្រុមហ៊ុន Apple លោក Hitzinger បាន​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន Porsche (​ដែល​ស្ថិត​នៅ​ក្រោម VW Group) ក៏​ដូច​ជា​ជាមួយ Red Bull Technology ដែល​ធ្វើការ​ជាមួយ​រថយន្ត​ប្រភេទ Formula One ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ក្រុមហ៊ុន VW និង Apple មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្នា ដោយ​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​កាលពី​ខែឧសភា ដែល​នឹង​ឃើញ​ក្រុមហ៊ុន Apple ប្រើប្រាស់​រថយន្ត​ VW ពាណិជ្ជកម្ម​ក្នុង​ការ​បើកបរ​ដោយ​ខ្លួនឯង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន Volkswagen បាន​ទទួលស្គាល់​ថា វា​មាន​រយៈពេល​ប្រហែល​ពីរ​ឆ្នាំ បន្ទាប់​ពី​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​រថយន្ត​ស្វយ័ត ។

ក្រុមហ៊ុន Volkswagen មាន​បំណង​នាំ​យក​រថយន្ត​ស្វយ័ត​ដំបូង​របស់​ខ្លួន ឱ្យ​មាន​បើក​តាម​ដងផ្លូវ​នៅ​ឆ្នាំ​២០២១ ដែល​រថយន្ត​នោះ​ធ្លាប់​មានមុខ​នៅ​ក្នុង​ការ​ដាក់​តាំងពិព័រណ៍​រថយន្ត Frankfurt ​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៧​ ។ រថយន្ត​នេះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​តៃកុង កម្រិត​ទី​៥ (​ខ្ពស់​បំផុត​ក្នុង​ពេល​នេះ​) ដែល​មាន​ន័យ​ថា​វា​អាច​បើក​ដោយ​គ្មាន​ត្រូវការ​តៃកុង​១០០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ