ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! Elon Musk ថា​រថយន្ត​ Tesla Roadster ​អនាគត​អាច​ហោះ​បាន

5 ឆ្នាំ មុន

លោក Elon Musk បាន​អះអាង​យ៉ាង​មុតមាំ​ថា រថយន្ត​ស្ព័​រ​អេ​ឡិច​ត្រូ​និក Tesla Roadster នឹង​អាច​ជាន់​ល្បឿន​ពី​០​ដល់​៦២​ម៉ា​យ​ឬ​ជិត​១០០​គីឡូម៉ែត្រ ដោយ​ចំណាយ​ថេរវេលា​ត្រឹមតែ​១,៩​វិនាទី​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​រថយន្ត​ល្បឿន​ស្ទុះ​ជាងគេ​ក្នុង​ផលិតកម្ម ហើយ​អាច​បញ្ចូល​អា​គុយ​ម្តង…

លោក Elon Musk បាន​អះអាង​យ៉ាង​មុតមាំ​ថា រថយន្ត​ស្ព័​រ​អេ​ឡិច​ត្រូ​និក Tesla Roadster នឹង​អាច​ជាន់​ល្បឿន​ពី​០​ដល់​៦២​ម៉ា​យ​ឬ​ជិត​១០០​គីឡូម៉ែត្រ ដោយ​ចំណាយ​ថេរវេលា​ត្រឹមតែ​១,៩​វិនាទី​ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​រថយន្ត​ល្បឿន​ស្ទុះ​ជាងគេ​ក្នុង​ផលិតកម្ម ហើយ​អាច​បញ្ចូល​អា​គុយ​ម្តង ធ្វើ​ដំណើរ​បាន​ចម្ងាយ ៦២០​ម៉ា​យ ឬ​ជិត​១​ពាន់​គីឡូម៉ែត្រ ។ តែ​ពេល​ថ្មី​ៗ​នេះ លោក Elon Musk បាន​បង្ហើប​ថា រថយន្ត Tesla Roadster អាច​នឹង​ហោះ​បាន​នៅ​ពេល​ខាង​មុខ ។

លោក Musk​ បាន​ឆ្លើយ​តប​តាម​រយៈ​សំ​ណេ​រ​មួយ​ទៅ​អ្នក​ប្រើ​ម្នាក់​នៅ​លើ​ Twitter ដែល​បាន​បង្ហោះ GIF មាន​ចលនា​មួយ​របស់​រថយន្ត​ហោះ DeLorean ក្នុង​រឿង “Back to The Future” ថា « រថយន្ត Roadster ស៊េរី​ថ្មី នឹង​អាច​ហោះ​បាន​ដូច​គ្នា​»​។

ការ​សរសេរ​បែប​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍ ​។ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក Review ដ៏​ល្បី​លើ​ Youtube លោក Marques Brownlee បាន​សរសេរ​តប​ថា ៖« អ្វី​ដែល​សំខាន់​គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា​លោក​និយាយ​លេង »​។

លោក Musk បាន​តប​វិញ​ថា ៖« ខ្ញុំ​មិន​និយាយ​លេង​ទេ ​។ ខ្ញុំ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អវកាស SpaceX របស់ខ្ញុំ ក្នុង​ការ​ធ្វើ​វា​ឱ្យ​បាន​សម្រេច»​ ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល Elon Musk បាន​បង្ហើប​ថា​រថយន្ត Tesla Roadster នឹង​មាន​សមត្ថភាព​ហោះហើរ​ ។

កាលពី​ឆ្នាំ​មុន​លោក Musk បានឱ្យ​ដឹង​ថា នឹង​មាន​ជម្រើស​ពិសេស​បំពាក់​ជាមួយនឹង​កូន​កាំជ្រួច​តូច​ៗ​នៅ​ពីក្រោយ ដែល​អាច​ឱ្យ​រថយន្ត​មាន​សន្ទុះ​លឿន​ខ្លាំង​ជាង​មុន​ច្រើន​ដង រហូត​ដល់​ថ្នាក់​អាច​ហោះ​ផុត​ពី​ដី​ថែម​ទៀត​ផង ។

វា​ជា​ពាក្យ​ចចាមអារ៉ាម​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​សូមកុំ​ភ្លេច​ថា លោក ​Musk គឺជា​បុរស​ម្នាក់​ដែល​បាន​បញ្ជូន​រថយន្ដ​ទៅ​ក្នុង​អវកាស​កាលពី​ប៉ុន្មាន​ខែ​មុន​ ។ ម្យ៉ាងទៀត​អ្វី​ដែល​លោក​និយាយ​គឺ​ហាក់បីដូចជា​មិនមែន​លេងសើច​នោះ​ទេ ​។ នេះ​អាច​នឹង​មាន​មក​ជាប់​ជាមួយនឹង​រថយន្ត​ថ្មី​របស់ Tesla នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ