ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ម៉ែឪ​រវល់​តែ​ឈ្លោះគ្នា តើ​កូនចៅ​ទៅ​ជា​យ៉ាងណា?

5 ឆ្នាំ មុន

ក្នុង​សង្គម​គ្រួសារ​មួយ​បើ​ឪពុក​ម្តាយ​រវល់​តែ​ឈ្លោះប្រកែក​គ្នា រវល់​តែ​ប្រព្រឹត្ត​អំពើ​ពា​លា តើ​វាសនា​អនាគត​របស់​កូន​នឹង​ទៅ​ជា​យ៉ាងណា? ពិត​ណាស់​កូន​ៗ​ប្រាកដជា​នឹង​ជួប​ការ​លំបាក​ក្រៃ​លែង មើលចុះ​នៅ​ក្នុង​ប្រទេស​មាន​ក្មេង​ស្រី​ប្រុស​ប៉ោឡែ​អាវ៉ាសែ​មិន​តិច​ទេ ក៏​ព្រោះ​បញ្ហា​ក្នុង​សង្គម​គ្រួសារ​ដូច​ជា ម៉ែឪ​ខ្វែងគំនិត​គ្នា ដើរ​ផឹកស៊ី ប្រព្រឹត្ត​អបាយមុខ រហូត​ឈាន​ទៅ​បែកបាក់​លែងលះ​ចែក​កូន​គ្នា…

ក្នុង​សង្គម​គ្រួសារ​មួយ​បើ​ឪពុក​ម្តាយ​រវល់​តែ​ឈ្លោះប្រកែក​គ្នា រវល់​តែ​ប្រព្រឹត្ត​អំពើ​ពា​លា តើ​វាសនា​អនាគត​របស់​កូន​នឹង​ទៅ​ជា​យ៉ាងណា?

ពិត​ណាស់​កូន​ៗ​ប្រាកដជា​នឹង​ជួប​ការ​លំបាក​ក្រៃ​លែង មើលចុះ​នៅ​ក្នុង​ប្រទេស​មាន​ក្មេង​ស្រី​ប្រុស​ប៉ោឡែ​អាវ៉ាសែ​មិន​តិច​ទេ ក៏​ព្រោះ​បញ្ហា​ក្នុង​សង្គម​គ្រួសារ​ដូច​ជា ម៉ែឪ​ខ្វែងគំនិត​គ្នា ដើរ​ផឹកស៊ី ប្រព្រឹត្ត​អបាយមុខ រហូត​ឈាន​ទៅ​បែកបាក់​លែងលះ​ចែក​កូន​គ្នា ធ្វើ​ឲ្យ​ពួក​គេ​រស់នៅ​ក្នុង​សភាព​ក្រលំបាក បរិភោគ​មិន​គ្រប់គ្រាន់ ទន់ខ្សោយ​ស្មារតី កូនប្រុស​ស្រី​ទាំងនោះ​នឹង​ខូចចិត្ត​ខ្លាំង ។

ឯ​គ្រួសារ​ខ្លះ​ព្រោះ​វិបត្តិ​ម៉ែឪ​គ្រប់គ្រង​ផ្ទះ​មិន​បាន​ល្អ ដោយសារ​ម៉ែឪ​រវល់​ខ្វល់​តែ​នឹង​ដើរ​ផឹកស៊ី ប្រព្រឹត្ត​អំពើ​អាវ៉ាសែ ចំណែក​កូន​ៗ​កាលបើ​ឃើញ​សកម្មភាព​ម៉ែឪ​បែប​នេះ ជួនកាល​ក៏​លែង​ស្ដាប់​ដំបូន្មាន​ក៏​ទៅ​ប្រព្រឹត្ត​តាម​ទំនើងចិត្ត ។

ការ​ដែល​កូន​លែង​គោរព លែង​ធ្វើ​តាម​សម្តី​ម៉ែឪ គឺ​មក​អំពី​ម៉ែឪ​ប្រព្រឹត្ត​ឡេះឡោះ​ខ្លួនឯង​ដូច​ជា ឪ​ប្រមឹក​ផឹក​ទាំង​យប់​ទាំង​ថ្ងៃ​វង្វេង​ផ្ទះសម្បែង​លែង​គ្រប់គ្រង​ប្រពន្ធ​កូន​កើត ធ្វើ​ឲ្យ​ក្នុងផ្ទះ​រយីក​រយាក​អាប់​ឥត​រស្មី​។ ចំណែក​ម៉ែ​ខូច​មារយាទ​ប្រព្រឹត្ត​អបាយមុខ​សំកុក​តែ​នឹង​វង់ល្បែង​នាំ​ឲ្យ​ខ្មោច​ព្រាយ​គឺ​អពមង្គល​ចូល​មក​ដល់​ក្នុងផ្ទះ​។

ម៉ែ​អាង​ជេរ​ឪ វា​ជា​រឿង​អាក្រក់​អា​ក្រី​ក្រៃ​លែង គឺជា​បាប​ដ៏​ជ្រៅ​ខ្មៅ​កខ្វក់​ក្នុង​សង្គម​គ្រួសារ ជះ​ឥទ្ធិពល​មិនល្អ​ដល់​ប្រទេស​ជាតិ​ជា​ការ​ទម្លាយ​វឌ្ឍនភាព​សង្គម​ ។

សរុប​មក​គឺជា​បាបគ្រោះ​គួរ​ចៀសវាង​កុំ​ឲ្យ​កើត​មាននៅ​ក្នុង​គ្រួសារ សូម​ឲ្យ​មាតាបិតា​ជា​គំរូ​ដ៏​ល្អ​របស់​កូនប្រុស​ស្រី ។