ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ក្រោយ​ដឹង​កំហុស​ក៏​លើ​ដៃ​សំពះសុំទោស​ម្ចាស់ផ្ទះ និង​សង​ថ្លៃ​ខូចខាត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ចេញពី​ផឹកស៊ី​វិញ ស្រវឹង​ទោរទន់​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុសរេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ដែក​របស់​ប្រជាពលរដ្ឋ​បាក់​អស់​មួយ​ដើម​ព្រមទាំង​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ទុល​មុខ​ផ្ទះ​លេខ​៤២ ខាងលិច​ផ្សារ​ទួល​ទំពូង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ចេញពី​ផឹកស៊ី​វិញ ស្រវឹង​ទោរទន់​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុសរេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ដែក​របស់​ប្រជាពលរដ្ឋ​បាក់​អស់​មួយ​ដើម​ព្រមទាំង​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ទុល​មុខ​ផ្ទះ​លេខ​៤២ ខាងលិច​ផ្សារ​ទួល​ទំពូង ផ្លូវ​១៦៧ កែង និង​៤៤៤​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​វ័យ​ជាង​២០​ឆ្នាំ​មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ គឺ​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ព្រុស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM- 1629 ធ្វើ​ដំណើរ​តាម​ផ្លូវ​១៦៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ​លុះ​មក​ដល់​ចំនុច​កើតហេតុ​អ្នកបើកបរ​បាន​បួង​ចង្កូត​ឡើង​ទៅ​ផ្លូវ​៤៤៤​ក៏​ជ្រុល​ទៅ​បុក និង​បង្គោល​ភ្លើង​ដែក​មួយ​ដើម​របស់​ប្រជាពលរដ្ឋ​នៅ​ពីមុខ​ផ្ទះ​បណ្តាល​អោយ​រង​ការ​ខូចខាត​បាក់​វៀច​អស់​មួយ​ដើម​ព្រមទាំង​ធ្វើ​អោយ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាងដំណំ តែ​សំណាងល្អ​ដែរ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ។

ភ្លាម​ៗ​នោះ​ដែរ​ភាគី​បុរស​រូប​នោះ​បានដឹង​ខ្លួន​ខុស​ក៏​ព្រម​លើ​ដៃ​សំពះសុំទោស​ម្ចាស់ផ្ទះ និង​ទទួលខុស​លើ​ការ​ខាតបង់ ។

ក្រោយ​ពេល​កើតហេតុ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​មើល​ថា មានការ​ខូចខាត​ដល់​សម្បត្តិ​របស់​រដ្ឋ​ដែរ ឬទេ តែ​ការ​ពិនិត្យ​អស់​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ គឺ​សមត្ថកិច្ច​បានអោយ​ភាគី​រថយន្ត​សម្របសម្រួល​ជាមួយ និង​ម្ចាស់ផ្ទះ ដោយ​សុខចិត្ត​ចេញថ្លៃ​ការ​ជួសជុល ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ