ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ថា​មិន​បាន​ទាក់ទង​ជាមួយ​ឪពុក Neymar តែបើ​និយាយ​ឯកជន​មាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ច្រានចោល​ពាក្យ​ច​ចាម​អារាម​ថា ឪពុក​របស់​កីឡាករ Neymar មក​និយាយ​ច​ចារ​ជាមួយនឹង​ក្លិប​ដើម្បី​ឱ្យ Neymar…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​ច្រានចោល​ពាក្យ​ច​ចាម​អារាម​ថា ឪពុក​របស់​កីឡាករ Neymar មក​និយាយ​ច​ចារ​ជាមួយនឹង​ក្លិប​ដើម្បី​ឱ្យ Neymar ចូល​មក​លេង​វិញ ។

នៅ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ អ្នកតំណាង​របស់​ក្លិប Barcelona លោក Josep Vives បាន​បដិសេធ​ថា គ្មាន​ការ​សន្ទនា​គ្នា​រវាង​ខ្លួន​ជាមួយនឹង​ឪពុក​របស់ Neymar ឡើយ ។

លោក Vives និយាយ​ថា ៖«​វា​មិន​ពិត​នោះ​ទេ ។ ការ​និយាយ​ជា​ឯកជន​ធម្មតា​អាច​មាន ។ តែ​វា​មិនមែន​ជា​ការ​និយាយ​ជា​ផ្លូវការ​ឡើយ ។ Neymar គឺជា​កីឡាករ​ខ្លាំង តែ​គេ​មាន​ជាប់​កុងត្រា​ជាមួយនឹង PSG ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ទៅ​ទាក់ទង​ទេ​» ។

លោក​បាន​បន្ត​ថា ៖«Neymar ជាប់​កុងត្រា ហើយ​ត្រូវ​មាន​កាតព្វកិច្ច​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ជាមួយនឹង PSG ។ យើង​គិតតែ​ពី​កីឡាករ​ខ្លាំង​ៗ​របស់​យើង​ទេ នៅ​ពេល​នេះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ Barcelona ដែល​ខ្លួន​មាន​មនុស្ស​ស្គាល់​ជិត​ស្និទ្ធ​ជា​ច្រើន ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង ដែល​ហ៊ាន​ជះ​លុយ​២២២​លាន​អឺ​រ៉ូ​មក​លើ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ