ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​ប្រឹង​រត់គេច តែ​មានអី​ត្រូវ​ស្វាគមន៍​យ៉ាង​ធ្ងន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ឥ​វ៉ា​ន់​មួយ​គ្រឿង បើក​កៀរ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​ខូចខាត​តិចតួច មិន​ព្រម​ឈប់​ដោះស្រាយ បែរជា​ព្យាយាម​បើក​រត់គេច​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញ​តាម ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឲ្យ​បុរស​ជា​ព្រូ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ឥ​វ៉ា​ន់​មួយ​គ្រឿង បើក​កៀរ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​អោយ​ខូចខាត​តិចតួច មិន​ព្រម​ឈប់​ដោះស្រាយ បែរជា​ព្យាយាម​បើក​រត់គេច​ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញ​តាម ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​ឲ្យ​បុរស​ជា​ព្រូ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ ខែមករា នេះ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៨៨​កែង​នឹង​ផ្លូវ​១៩៩ ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹក​ឥ​វ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-4340 បើកបរ​ដោយ​តៃកុង​ឈ្មោះ និ​ត អាយុ​២១ ស្នាក់​នៅ​ភូមិ​ទួល​សំបូរ ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រង​របួសស្រាល ។ អ្នក​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត​ជា​ព្រូ​មិន​ស្គាល់​អត្តសញ្ញាណ រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដោយសារ​ប្រជាពលរដ្ឋ​ខឹង​នាំ​គ្នា​ព្រួត​វាយ​បណ្តាល​អោយរ​ងរ​បួស ។

ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​mazada CX5 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD- 3166 រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង ចំណែក​អ្នកបើកបរ​មិន​មាន​រង​របួស​ទេ គឺ​ខូចខាត​តែ​រថយន្ត ។

តាម​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​បង្ក​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គឺ​រូប​គាត់​បាន​ដឹក ពិ​ដាន​ជ័រ​ពី​ខេត្តកំពង់ស្ពឺ មក​ទម្លាក់​នៅ​ម្តុំ​វត្ត​ទួល​ទំពូង រួច​បើករថយន្ត​ត្រឡប់​ទៅ​វិញ​គោលបំណង​ត្រឡប់​ទៅ​កំពង់ស្ពឺ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​១៤៣ សង្កាត់​ទួល​ទំពូង ក៏​ប៉ះ​គ្នា​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បណ្តាល​អោយ​ដួល​រង​ការ​ខូចខាត​តិចតួច ហើយ​ភ្លាម​ៗ​គាត់​មិន​ឈប់​ដោះស្រាយ​ទេ ដោយ​ព្យាយាម​បើក​រត់គេច ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ដេញ​តាម​រថយន្ត គាត់​ឃើញ​ដូច្នោះ​គាត់​ភ័យ​ក៏​បន្ថែម​ល្បឿន​កាន់តែ​លឿន ដើម្បី​រត់គេច​យករួចខ្លួន ក៏​បើក​រត់​រហូត​មក​ដល់​ផ្លូវ​៣៨៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំនុច​កើតហេតុ ក៏​មាន​រថយន្ត​រង​គ្រោះ​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៩​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​ធម្មតា កាត់​ទទឹង​ផ្លូវ​គ្នា ក៏​ត្រូវ​រថយន្ត​បង្ក​បុក​ចំហៀង​ក្បាល​រថយន្ត​ខាងស្តាំ បណ្តាល​អោយ​ខ្ទេច​មួយ​កំណាត់​មុខ វិល​រថយន្ត​មួយ​ជុំ​ត្រឡប់​ក្បាយ​មក​ក្រោយ​វិញ​ខ្ទាត​ទៅ​ប៉ះ​នឹង​សួនច្បារ​កា​រ៉ា​ស​សាំង​រង​ការ​ខូចខាត​តិចតួច ។

ចំណែក​រថយន្ត​បង្ក​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្ដាំ​ហើយ​រថយន្ត​បង្ក បើក​ហួស​ទៅ​មុខ​២០​ម៉ែត្រ ក៏​ឈប់​រថយន្ត​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើតហេតុ​ខឹងសម្បារ​ក៏​នាំ​ចាប់​ឃាត់​ទុក ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង បណ្តាល​បុរស​ជា​ព្រូ​រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ រីឯ​តៃកុង​រថយន្ត​រង​របួសស្រាល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ប្រគល់​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចាត់ការ​បន្ត ។

ក្រោយ​កើតហេតុ​រថយន្ត​ទាំង​ពីរ​ត្រូវ​បាន​ខាង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​នឹង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ធា​ន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ