ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ទុក្ខ​កើត​អំពី​ការ​លោភលន់

5 ឆ្នាំ មុន

កាលបើ​បុគ្គល​មិន​យល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ គេ​រមែង​ជាប់ជំពាក់​ជ្រុល​ជ្រប់​ងប់​ក្នុង​ទ្រព្យសម្បត្តិ គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តែ​គេ​ក៏​ក្ដៅក្រហាយ​មិនធម្មតា​ព្រោះតែ​ការ​លោភលន់ ហួងហែង ខ្វល់ខ្វាយ​នៅ​ក្នុង​រឿង​ទ្រព្យសម្បត្តិ​នោះ ។ ព្រះ​សម្ពុទ្ធ​ទ្រង់​យល់​ពី​សេចក្តី​ប្រាថ្នា​របស់​សត្វលោក​យ៉ាងនេះ​ហើយ ទើប​ព្រះ​អង្គ​ត្រាស់​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់…

កាលបើ​បុគ្គល​មិន​យល់​ពី​លក្ខណៈ​ពិត​នៃ​លោក​នេះ គេ​រមែង​ជាប់ជំពាក់​ជ្រុល​ជ្រប់​ងប់​ក្នុង​ទ្រព្យសម្បត្តិ គេ​ខ្វល់ខ្វាយ​ក្នុង​ជីវិត ស្អិត​ជាប់​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា តែ​គេ​ក៏​ក្ដៅក្រហាយ​មិនធម្មតា​ព្រោះតែ​ការ​លោភលន់ ហួងហែង ខ្វល់ខ្វាយ​នៅ​ក្នុង​រឿង​ទ្រព្យសម្បត្តិ​នោះ ។

ព្រះ​សម្ពុទ្ធ​ទ្រង់​យល់​ពី​សេចក្តី​ប្រាថ្នា​របស់​សត្វលោក​យ៉ាងនេះ​ហើយ ទើប​ព្រះ​អង្គ​ត្រាស់​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់ ចិត្ត​រវើរវាយ​មិន​ស្ងប់រម្ងាប់​។

ព្រោះ​កាលបើ​បុគ្គល​ចងចិត្ត​លោភលន់ ស្រលាញ់ ស្អប់ ចងកំហឹង ច្រណែន ការ​ចងគំនុំ​…​ទាំងអស់​ហ្នឹងហើយ​ដែល​ជា​ទុក្ខ ជា​គ្រឿង​ចងចិត្ត​សត្វ​មិន​ឲ្យ​មើលឃើញ​នូវ​អ្វី​ជា​អបាយភូមិ ថែម​ទាំង​វេច​ខ្ចប់​វិញ្ញាណ​របស់​សត្វលោក​មិន​ឲ្យ​មើលឃើញ​នូវ​សេចក្តី​ល្អ​ទៀត​ផង ។

នៅ​ខាង​ចុង​នៃ​គាថា ព្រះ​អង្គ​ត្រាស់​សម្ដែង​ថា អវិជ្ជា​គឺ​សេចក្ដី​មិនដឹង​ទុក្ខ មិនដឹង​ក្នុង​តណ្ហា មិនដឹង​ក្នុង​ចំណង់ គ្រឿង​ជាប់ជំពាក់​ហ្នឹងហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ លុះណាតែ​បុគ្គល​លះ​ការ​លោភលន់ លះ​ការ​ជាប់ជំពាក់​ក្នុង​វត្ថុកាម​ដទៃ​ៗ​ទៀត​ទើបបាន​សុខ ។