ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង​១​ពាន់​នាក់​លើកគ្នា​ដើរមក​កាន់​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស់​ប្រមាណ​ជាង​១០០០​នាក់ កាលពី​ថ្ងៃ​ទី​១៥​មក​រា បាន​រៀបចំ​ជា​ក្បួន​ដើរ​២​ដាច់​ដោយឡែក​ពី​គ្នា ឆ្ពោះ​មក​កាន់​សហរដ្ឋអាមេរិក ខណៈ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ទាមទារ​ជា​ថ្មី​ឲ្យ​កសាង​ជញ្ជាំង​ព្រំដែន ជាមួយ​មិ​ុ​ក​សុ​ិ​ក​ដើម្បី​រារាំង​ពួក​អន្តោប្រវេសន៍​ខុសច្បាប់​។ ឆ្លើយ​តប​សារ​តាម​បណ្ដាញ​សង្គម​មួយ ដែល​ប្រកាស​ថា…

សហរដ្ឋអាមេរិក ៖ ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស់​ប្រមាណ​ជាង​១០០០​នាក់ កាលពី​ថ្ងៃ​ទី​១៥​មក​រា បាន​រៀបចំ​ជា​ក្បួន​ដើរ​២​ដាច់​ដោយឡែក​ពី​គ្នា ឆ្ពោះ​មក​កាន់​សហរដ្ឋអាមេរិក ខណៈ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ទាមទារ​ជា​ថ្មី​ឲ្យ​កសាង​ជញ្ជាំង​ព្រំដែន ជាមួយ​មិ​ុ​ក​សុ​ិ​ក​ដើម្បី​រារាំង​ពួក​អន្តោប្រវេសន៍​ខុសច្បាប់​។

ឆ្លើយ​តប​សារ​តាម​បណ្ដាញ​សង្គម​មួយ ដែល​ប្រកាស​ថា ក្បួន​ដើរ​មួយ​របស់​ពួក​អន្តោប្រវេសន៍​មាន​នា​ថ្ងៃ​ទី​១៥​មក​រា មនុស្ស​ជាង​៥០០​នាក់ នា​យប់​ថ្ងៃ​ទី​១៤​មក​រា​បាន​ចាកចេញ​ក្រោម​ភ្លៀង​ធ្លាក់ ពី​ទីក្រុង​សាន់​ប៉េ​ត្រូ​ស៊ូ​ឡា​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស​។

ចំណែក​កង​ទី​២​មាន​ជនអន្តោប្រវេសន៍​ប្រមាណ​៥០០​នាក់ បាន​ចាកចេញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥​មក​រា ហើយ​ត្រូវ​ទៅ​ជួប​ក្រុម​ទី​១​នៅ​ព្រំដែន​ហ្គា​តេ​ម៉ា​ឡា ដែល​នោះ​ជា​ដំណាក់កាល​ដំបូង នៃ​ដំណើរ​យ៉ាង​សែន​ឆ្ងាយ​ឆ្ពោះទៅ​កាន់​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ