ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​ចូល​ចិត្ត​មើល​ផ្កា​តែ​មិន​ចូល​ចិត្ត​មើល​អំពើ​ល្អ​អ្នក​ដទៃ

5 ឆ្នាំ មុន

ព្រះអរហន្ត​ខីណាស្រព​លោក​មិន​ដែល​មើល​ទោស​កំហុស​អ្នក​ដទៃ​ទេ ចិត្ត​របស់​លោក​ជា​ចិត្ត​បរិសុទ្ធ រមែង​មើលឃើញ​តែ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ។ ចំណែក​សាមញ្ញ​ជន​មិន​ដូច្នោះ​ទេ ច្រើន​តែ​មានចិត្ត​ប្រកាន់ទោស​អូស​ដំណើរ ថ្នាំងថ្នាក់ ចងចិត្ត​ប្រទូស្ត និង​បង្ក​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​អ្នក​ដទៃ ។…

ព្រះអរហន្ត​ខីណាស្រព​លោក​មិន​ដែល​មើល​ទោស​កំហុស​អ្នក​ដទៃ​ទេ ចិត្ត​របស់​លោក​ជា​ចិត្ត​បរិសុទ្ធ រមែង​មើលឃើញ​តែ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ។

ចំណែក​សាមញ្ញ​ជន​មិន​ដូច្នោះ​ទេ ច្រើន​តែ​មានចិត្ត​ប្រកាន់ទោស​អូស​ដំណើរ ថ្នាំងថ្នាក់ ចងចិត្ត​ប្រទូស្ត និង​បង្ក​បញ្ហា​ផ្សេង​ៗ​ទៅ​លើ​អ្នក​ដទៃ ។

មាន​ចំណុច​ខ្លះ​ដែល​យើង​គួរ​ពិចារណា ជា​ទូទៅ​មនុស្ស​យើង​ចូល​ចិត្ត​មើល​ផ្កា មើលរូប​ស្អាត​ផ្សេង​ៗ ប៉ុន្តែ​បែរជា​អ្នកខ្លះ​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ​​។ ចំណែកឯ​លាមក​ជាដើម ជា​របស់​ស្មោកគ្រោក របស់​ស្អុយ​អសោចិ៍​មិន​ត្រូវការ​មើល​ឡើយ ប៉ុន្តែ​បែរជា​ចូល​ចិត្ត​សម្លឹង​មើល​សេចក្ដី​អាក្រក់ អំពើ​លាមក ឬ​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ វា​ជា​រឿង​គួរ​ទេ ។

ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ នឹង​នាំ​ឱ្យ​យើង​កាត់​បន្ថយ​នូវ​ការ​ខឹង​ស្អប់ និង​មានឱកាស​កើតឡើង​នូវ​មេត្តា​ចិត្តបាន​។ ត្រូវ​ដឹង​ថា មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក ។