ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ជំរុញ​ឱ្យ​មាន​កិច្ចប្រជុំ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ធ្វើ​សេដ្ឋកិច្ច មិន​ពឹងផ្អែក​តែ​លើ​វិស័យ​តែ​មួយ​មុខ​នោះ​ទេ គឺ​កម្ពុជា​ធ្វើ​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ធ្វើ​សេដ្ឋកិច្ច មិន​ពឹងផ្អែក​តែ​លើ​វិស័យ​តែ​មួយ​មុខ​នោះ​ទេ គឺ​កម្ពុជា​ធ្វើ​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​ជា​ច្រើន ដូច្នេះ​កម្ពុជា​មិន​អាច​ស្លាប់​នោះ​ទេ ប្រសិនបើ​បរទេស​ណា​បិទ​វិស័យ​ណាមួយ​នោះ ព្រោះ​កម្ពុជា​នៅ​តែ​មាន​វិស័យ​ផ្សេង​ៗ​ទៀត​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក សម្ដេច​តេ​ជោ​បន្ដ​ថា សម្តេច​បាន​ដឹកនាំ​សេដ្ឋកិច្ច​នេះ​លំបាកលំបិន​ខ្លាំង​ណាស់ មិនបាច់​នរណា​មក​បង្រៀន​សម្តេច​នោះ​ដែរ បើ​សេដ្ឋកិច្ច​កម្ពុជា​ដឹកនាំ​តាម​របៀប​ខ្ជិលច្រអូស​រាជរដ្ឋាភិបាល មិន​សល់​ថវិកា​សម្រាប់​បើក​ប្រាក់ខែ​ជូន​មន្ត្រី​នោះ​ឡើយ ។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​ការ​លេងល្បែង​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដែល​ល្មម​នឹង​បញ្ឈប់​ផង​ដែរ ហើយ​នៅ​លើ​ពិភពលោក​នេះ​គឺ​គេ​ធុញទ្រាន់​ខ្លាំង​ណាស់​ទៅ​ហើយ ។ សម្រាប់​សម្តេច​គឺជា​មេដឹកនាំ​មួយ​រូប​ដែល​បាន​ឆ្លងកាត់​ការ​ដឹកនាំ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​បរទេស​ហ៊ុម​ព័ទ្ធ ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច រហូត​ចម្លង​ប្រជាជន​កម្ពុជា ដែល​មាន​ចំនួន​ជាង​៥​លាន​នាក់ ឡើង​រហូត​មក​ដល់​១៦​លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ននេះ ។

សម្ដេច​តេ​ជោ​ថ្លែង​ថា ៖« ពិត​ហើយ​យើង​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​អ្នក​ណា​ទាំងអស់ យើង​ចង់​ពង្រីក​មិត្តភក្ដិ​នៅ​លើ​ពិភពលោក ក៏​ប៉ុន្តែ​សូម​មិត្តភក្តិ​ស្គាល់គ្នា​ឱ្យ​ច្បាស់ កុំឱ្យ​លុះ​ទៅ​ដោយ​ការ​ប្រព្រឹត្ត​នូវ​កំហុស​ដែល​យក​ប្រជាជន​១៦​លាន​នាក់ ទៅ​បម្រើ​ឱ្យ​គោលដៅ​នយោបាយ​របស់​ខ្លួន ក្នុង​ការ​បំផ្លិចបំផ្លាញ​កម្ពុជា​នោះ »​។
សម្ដេច​តេ​ជោ​សង្កត់ធ្ងន់​ថា ៖« មិន​អាច​យក​អធិបតេយ្យភាព ឯករាជ្យ​ភាព​របស់​កម្ពុជា​ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ​របស់​បរទេស​ណាមួយ​នោះ​ទេ ។ បើ​កម្ពុជា​មិន​អាច​អនុវត្តន៍​ច្បាប់​ខ្លួនឯង​បាន ក៏​មិន​ចាំបាច់​ថា​មានឈ្មោះ​ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ ហើយ​មិន​ចាំបាច់​មានឈ្មោះ​ជា​សមាជិក​អង្គការសហប្រជាជាតិ​នោះ
ដែរ »​។

លើស​ពី​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ជំរុញ​ឱ្យ​មានការ​ប្រជុំ​ធ្វើ​កិច្ចការ​កំណែទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង​ឱ្យ​កាន់តែ​លឿន​ផង​ដែរ ហើយ​ក្នុង​ឱកាស​មុន​ក៏​បាន​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ និង​អ្នក​ធ្វើ​ធុរកិច្ច​ទាំងឡាយ​នៅ​ពេល​ខាង​មុខ នឹង​មានការ​ដាក់​ចេញ​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នក​វិនិយោគ ដើម្បី​ឲ្យ​អ្នក​វិនិយោគ​ទាំងនោះ មានឱកាស​កាន់តែ​ខ្លាំង សម្រាប់​ការ​ប្រកួតប្រជែង ទៅ​លើ​វិស័យសេដ្ឋកិច្ច បម្រើ​ឱ្យ​ការ​ប្រើប្រាស់​ក្នុងស្រុក​កាត់​បន្ថយ​ការ​នាំ​ចូល និង​ជំរុញ​ការ​ចេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ