ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​ស្រាត​ធ្លាប់តែ​ពេញ​និយម​ត្រូវ​បង្ខំចិត្ត​បិទទ្វារ

5 ឆ្នាំ មុន

បារាំង ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ហាង​កាហ្វេ​សម្រាប់​មនុស្ស​ចូល​ចិត្ត​ស្រាត (Naturist) យីហោ «O’Naturel» នឹង​ត្រូវ​បិទទ្វារ​នៅ​ខែ​ក្រោយ​បន្ទាប់​ពី​បើក​បាន​ជាង​មួយ​ឆ្នាំ…

បារាំង ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា ហាង​កាហ្វេ​សម្រាប់​មនុស្ស​ចូល​ចិត្ត​ស្រាត (Naturist) យីហោ «O’Naturel» នឹង​ត្រូវ​បិទទ្វារ​នៅ​ខែ​ក្រោយ​បន្ទាប់​ពី​បើក​បាន​ជាង​មួយ​ឆ្នាំ ។ បើ​ទោះបីជា​មានការ​វាយតម្លៃ​ឱ្យ​ល្អ​ៗ​ពី​សំណាក់​ភ្ញៀវ​បាន​គួរសម​ដែរ​ក៏​ដោយ ហាង​នេះ​មិន​អាច​នៅ​បន្ត​ទៀត​បាន​ទេ ព្រោះតែ​មិន​មានការ​ពេញ​និយម ។

លោក Mike និង លោកស្រី Stephane Saada ដែល​ជា​ម្ចាស់​ហាង​បាន​ប្រាប់​ថា ពួក​គេ​រត់​លែង​រួច​ទៀត​ហើយ ដោយសារ​តែ​បញ្ហា​ចំណូល ។

ពួក​គេ​បាន​ប្រាប់​ថា ៖«​ពួក​យើង​អរគុណ​ណាស់​សម្រាប់​អ្នក​ដែល​បាន​មក​គាំទ្រ​ហាង​របស់​យើង ។ ពួក​យើង​នឹង​ចង​ចាំ​ទុកជា​និច្ច​នូវ​ពេលវេលា​ល្អ​ៗ និង​មនុស្ស​អស្ចារ្យ​ច្រើន​រូប​ដែល​យើង​បាន​ជួប​» ។

លោក Mike ថា មក​ពី​បញ្ហា​អាកាសធាតុ​ត្រជាក់​ទើប​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​លោក​មិនសូវ​ជា​កាក់កប ហើយ​ឈាន​ទៅ​កាន់ការ​បិទទ្វារ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា ហាង​កាហ្វេ​មួយ​នេះ​ចាប់​បើក​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប៉ែក​ខាងកើត​ទី​ក្រុងប៉ារីស ។ កាលនោះ​វា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ជា​ច្រើន ពិសេស​គឺ​អ្នក​ចូល​ចិត្ត​លេងខ្លួន​ទទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ