ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​មាន​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច​របស់​​ចិន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ សេដ្ឋវិទូ និង​អ្នកជំនាញ​ជឿជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ត​មាន​ស្ថិរភាព​ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​ប្រទេស​នេះ​ចេញ​គោលនយោបាយ​ហិរញ្ញវត្ថុ​និង​រូបិយប័ណ្ណ​ដើម្បី​ជំរុញ​ដល់​សេដ្ឋ​កិច្ច ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន China Daily…

ទីក្រុង​ប៉េ​កាំ​ង ៖ សេដ្ឋវិទូ និង​អ្នកជំនាញ​ជឿជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ត​មាន​ស្ថិរភាព​ក្នុង​ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​ប្រទេស​នេះ​ចេញ​គោលនយោបាយ​ហិរញ្ញវត្ថុ​និង​រូបិយប័ណ្ណ​ដើម្បី​ជំរុញ​ដល់​សេដ្ឋ​កិច្ច ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន China Daily កាលពី​ថ្ងៃ​ទី​១៤ មក​រា កន្លង​មក ។

លោក Sheng Songcheng ដែល​មក​ពី​ធនាគារជាតិ​របស់​ប្រទេស​ចិន​បាន​ប្រាប់​ទ Securities Daily ថា ៖« គោលនយោបាយ​ត្រូវការ​ពេលវេលា មុន​នឹង​អាច​មាន​ប្រសិទ្ធភាព​សម្រាប់​សេដ្ឋកិច្ច​ចិន»។ លោក Sheng ព្យាករណ៍​មក​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​មាន​ស្ថិរភាព បន្ទាប់​ពី​ត្រីមាស​ទី​១​នា​ឆ្នាំ​នេះ ហើយ​អាច​នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​នៅ​ឆមាស​ទី​២​ផង​ដែរ ។

ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ចិន​នឹង​លូតលាស់​បាន ៦,៧% បើ​ធៀប​នឹង​បី​ត្រីមាស​ដំបូង​នា​ឆ្នាំ​២០១៨ ឬ​ខ្ពស់​ជាង​គោលដៅ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​ដែល​ស្មើ​តែ​៦,២%​ប៉ុណ្ណោះ ។ លោក​បាន​បន្ថែម​ទៀត​ថា ការ​លូតលាស់​នៃ​វិធានការ​ផ្គត់ផ្គង់​សាច់ប្រាក់​នឹង​ប្រសើរ​ឡើង​វិញ​ក្នុងឆ្នាំនេះ ស្រប​ទៅ​នឹង​រចនាសម្ព័ន្ធ​វិនិយោគ​ដែល​ល្អ​ប្រសើរ​ជាង​មុន និង​កំណើន​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឧស្សាហកម្ម ព្រមទាំង​ការ​លូតលាស់​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ជាដើម ។

ទិន្នន័យ​ពី​ធនាគារជាតិ​បាន​បង្ហាញ​មក​ថា ការ​ផ្គត់ផ្គង់​សាច់ប្រាក់​បាន​កើនឡើង​៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មក​ស្មើ​ប្រមាណ​ជិត​២៧​ទ្រី​លាន​ដុល្លារ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ២០១៨ ។

លោក Zhu Baoliang សេដ្ឋវិទូ​នៅ​មជ្ឈមណ្ឌល​រដ្ឋ​ផ្តល់​ព័ត៌មាន​បាន​ឲ្យ​ដឹង​មក​ថា រចនាសម្ព័ន្ធ គុណ​ភាព និង​ប្រសិទ្ធភាព​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ល្អ​ប្រសើរ​ជាង​មុន ខណៈ​ដែល​ហានិភ័យ​ហិរញ្ញវត្ថុ​ក៏​បាន​បាត់​ទៅ​វិញ​ខ្លះ​ៗ​ដែរ ។

អ្នកជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ដើម្បី​រក្សា​ការ​លូតលាស់​សេដ្ឋកិច្ច​ឲ្យ​មាន​ស្ថិរភាព ប្រទេស​ចិន​អាច​អនុវត្ត​វិធានការ​មួយ​ចំនួន​ដូច​ជា​កាត់​បន្ថយពន្ធ និង​ថ្លៃ​សេវាកម្ម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ