ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ប្រាប់​ពី​មូលហេតុ​មិន​ឱ្យ Kyle Walker លេង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Manchester City លោក Pep…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Manchester City លោក Pep Guardiola បាន​ប្រាប់​ពី​មូលហេតុ​ដែល​មិន​ឱ្យ Kyle Walker ដែល​ទើបតែ​ជា​ពីរ​បួស​មក​លេង​នៅ​ការ​ប្រកួត​ជាមួយនឹង Leicester, Southampton និង Liverpool ។

លោក Pep ថា​ការ​លេង​ល្អ​របស់ Danilo គឺជា​ហេតុផល​ដែល Kyle Walker មិន​អាច​លេង​នៅ​ក្នុង​ការ​ប្រកួត​នា​ពេល​ថ្មី​ៗ​នេះ ។

លោក​បាន​ប្រាប់​ថា ៖«​ខ្ញុំ​បាន​សម្រេចចិត្ត​ឱ្យ Danilo មក​ពី​គេ​សម​នឹង​អាច​លេង​បាន ។ គេ​លេង​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Southampton ។ ថ្ងៃនេះ Kyle លេង​បាន​យ៉ាង​ល្អ ហើយ​ពិតជា​អស្ចារ្យ​ណាស់ ។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​កា​ជ្រើសរើស តែ​ខ្ញុំ​មិន​បាន​ផ្តល់​ឱកាស​ឱ្យ Danilo លេង​៤​ទៅ​៥​ប្រកួត​ហើយ​» ។

លោក​ក៏​បាន​បន្ត​ថា ៖«​ពេល​ខ្លះ​ខ្ញុំ​ពិតជា​មាន​ភាព​លម្អៀង​ជាមួយ​កីឡាករ​ផ្សេង​ទៀត ក៏​ដូច​ជា Danilo ផង​ដែរ ដោយសារ​តែ​រូបគេ​លេង​បាន​ល្អ​តទល់​នឹង Southampton ទើប​គេ​អាច​ទៅ​លេង​ជាមួយនឹង Liverpool បាន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Guardiola សប្បាយចិត្ត​យ៉ាង​ខ្លាំង ជាមួយនឹង​ការ​លេង​របស់​កីឡាករ​នៅ​ក្នុង​ក្លិប​របស់​ខ្លួន ដែល​ពួក​គេ (Raheem Sterling, Phil Foden, Gabriel Jesus, Riyad Mahrez, Nicolas Otamendi និង Leroy Sane) សុទ្ធតែ​រក​គ្រាប់​បាល់​ជូន​ក្រុម​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ