ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​ម្ចាស់​ចម្ការ​សុំ​ឲ្យ​ក្រសួង​មន្ទីរ​កសិកម្ម​ជួយ​ហើយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ដំណាំ​ស្វាយចន្ទី​ជិត​ដល់​រដូវ​ទទួលផល​ជួប​សត្វល្អិត​បំផ្លាញ​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ព្រួយបារម្ភ​អំពី​ល​ការ​ខាតបង់ ដោយសារ​សត្វល្អិត​បំផ្លាញ និង​បារម្ភ​ពី​គ្មាន​ទីផ្សារ​លក់​ចេញ ដោយសារ​មាន​កំណើន​នៃ​ការ​ដំ​ដុះ​ស្វាយចន្ទី​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ហើយ​ជួប​សត្វល្អិត​បំផ្លាញ​ដោយ​កសិករ​ខ្វះ​បច្ចេកទេស​ដាំ​ដុះ និង​ការ​ថែទាំ ។ ហើយ​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួងកសិកម្ម និង​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់…

ខេត្តស្វាយរៀង ៖ មាន​ដំណាំ​ស្វាយចន្ទី​ជិត​ដល់​រដូវ​ទទួលផល​ជួប​សត្វល្អិត​បំផ្លាញ​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ព្រួយបារម្ភ​អំពី​ល​ការ​ខាតបង់ ដោយសារ​សត្វល្អិត​បំផ្លាញ និង​បារម្ភ​ពី​គ្មាន​ទីផ្សារ​លក់​ចេញ ដោយសារ​មាន​កំណើន​នៃ​ការ​ដំ​ដុះ​ស្វាយចន្ទី​កាន់តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ហើយ​ជួប​សត្វល្អិត​បំផ្លាញ​ដោយ​កសិករ​ខ្វះ​បច្ចេកទេស​ដាំ​ដុះ និង​ការ​ថែទាំ ។

ហើយ​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួងកសិកម្ម និង​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត​មេត្តា​ចុះ​ជួយ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ការពារ​សត្វល្អិត​បំផ្លាញ ដើម្បី​បាន​ទិ​ន្និ​ផល​ខ្ពស់ និង​មាន​ស្តង់ដារ​អាច​រក​ទីផ្សារ​លក់​បាន​តម្លៃ​ខ្ពស់ ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក ។

បើ​តា​លោក សុខ​ជា ដា​លី​ន តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​បាន​អំពាវនាវ និង​ស្នើ​ដល់​ក្រសួងកសិកម្ម និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មេត្តា​ជួយ​ចុះ​ធ្វើការ​បណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ដំណាំ​ស្វាយចន្ទី ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​បន្តិច និង​ជួយ​រក​ទីផ្សារ​ទទួល​ទិញ​ឲ្យ​ច្បាស់លាស់​ផង ខណៈ​ដែល​ប្រជាពលរដ្ឋ​ដាំ​បាន​ហើយ​ក៏​ប៉ុន្តែ​ជួប​បញ្ហា​សត្វល្អិត​បំផ្លាញ​បណ្តាល​ឲ្យ​បាត់បង់​ទិន្នផល​ពេល​ប្រមូល​ផល​គ្មាន​ទីផ្សារ បើ​លក់​ឲ្យ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ឲ្យ​តម្លៃ​ទាប ខាត​តម្លៃ​ដើម​ដែល​ចំណាយ ។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ការ​ដាំ​ដំណាំ​ស្វាយចន្ទី​នៅ​ក្នុង​ឃុំ​ត្រស់ និង​ស្រុក​រមាស​ហែក​មានការ​កើនឡើង​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ រីឯ​ការ​ថែទាំ​លើ​ដំណាំ​មិនសូវ​មាន​បច្ចេកទេស ត្រឹមត្រូវ​ទេ ដូច្នេះ​សូម​អំពាវនាវ​ដល់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​ក្រសួងកសិកម្ម​មេត្តា​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធី​ថែទាំ​បច្ចេកទេស​ដាំ និង​ថែទាំ​ដល់​ប្រជា​កសិករ ដើម្បី​ពួក​គាត់​ទទួល​បាន​បច្ចេកទេស​យក​ទៅ​អនុវត្ត​ដាំ​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​បាន​ខ្ពស់​ជាង​នេះ​បន្តិច ពីព្រោះ​សព្វថ្ងៃ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​មក​ទទួល​ទិញ​នោះ​ទេ ដោយ​ធ្វើ​បាន​ផល​ហើយ​ត្រូវ​ដឹក​ទៅ​លក់​ឈ្មួញ​ដែល​បាន​បន្ទាប​តម្លៃ​ស្ទើរ​ពុំ​រួច​ដើម​ផង ។

ទាក់ទិន​ការ​អំពាវនាវ​របស់​ប្រជា​កសិករ​នេះ​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា សំណើ​ដែល​ពលរដ្ឋ​ស្នើ​ឲ្យ​មន្ទីរ​ជួយ​បណ្តុះបណ្តាល​នោះ​មន្ទីរ​នឹង​ទទួល​ចុះ​ផ្សព្វផ្សាយ​អប់រំ​បច្ចេកទេស និង​របៀប​ថែទាំ​នៅ​ពេល​ខាង​មុខ ខណៈ​ដែល​មន្ត្រី​ជំនាញ​ចុះ​ស្វែង​យល់​ពី​ទិន្នន័យ​ដំណាំ​ទាំងនោះ តែ​ទោះជា​យ៉ាងណា​មន្ទីរ​បាន​ចុះ​ស្វែង​យល់​ដំណាំ​កសិឧស្សាហកម្ម​នេះ​ញឹកញាប់​ណាស់ ហើយ​ព្រមទាំង​ជំរុញ​ចលនា​ដាំ​បន្ថែម​ឲ្យ​អស់​លទ្ធភាព​ដី ដើម្បី​បំរើ​ការ​នាំ​ចេញ ។

ជុំវិញ​ការ​ស្នើ​សុំ​រក​ទីផ្សារ​ប្រមូល​ទិញ​ផលិតផល (​គ្រាប់ស្វាយចន្ទី​) ដែល​ផលិត​បាន​នោះ​មន្ទីរ​និង​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​នៅ​ពេល​ណាមួយ​សម​ស្រប បន្ទាប់​ពី​ផលិតផល​យើង​សម្រេច​ផលិត​បាន​ច្រើន និង​តម្រូវការ​រោងចក្រ​សហគ្រាស​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ