ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និង Suarez ចាប់ដៃ​គ្នា​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស៊ីដាច់​គេ​ក្នុង LaLiga

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​ប្រចាំ​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi និង Luis Suarez…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​ប្រចាំ​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi និង Luis Suarez បាន​ក្លាយទៅជា​កីឡាករ​ផ្តាច់​គេ​ក្នុង​ការ​រក​គ្រាប់​បាល់​ជូន​ក្រុម​ក្នុង​ការ​ប្រកួត LaLiga ។

ក្រោយ​ពី​ការ​ប្រកួត​ឈ្នះ​របស់ Barcelona លើ Eibar ក្នុង​លទ្ធផល 3-0 កាលពី​ចុង​ស​ប្តា​ហ៍​កីឡាករ Messi និង Suarez បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​ចំនួន​៣១​គ្រាប់​ដែល​មាន​ន័យ​ថា គ្មាន​ក្រុម​ណាមួយ​ក្នុង LaLiga មាន​ចំនួន​គ្រាប់​បាល់​ច្រើន​ដូចនេះ​ទេ ។

ក្លិប​អ្នកមាន​បុណ្យ​បាន​រក្សា​ចំណាត់​ថ្នាក់លើ​គេ​ក្នុង​តារាង​ឈានមុខ​គេ​៥​ពិន្ទុ ក្រោយ​ពី​ឈ្នះ Eibar ជាមួយនឹង​លទ្ធផល 3-0 ដែល​វា​ជា​ការ​ប្រកួត​ធ្វើ​ឱ្យ Messi ក្លាយទៅជា​កីឡាករ​ដំបូង​គេ​រក​គ្រាប់​បាល់​បាន ៤០០​គ្រាប់​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អេ​ស្ប៉ា​ញ LaLiga ។

ចំពោះ Suarez ដែល​បាន​ជួយ Barcelona ឱ្យ​ឈ្នះ​កាលពី​ថ្ងៃអាទិត្យ​មុន​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​៥​គ្រាប់​ក្នុង​ការ​ប្រកួត​៥​ដង ។

ក្រោយ​ពី​ការ​ប្រកួត​ចប់​១៩​ដង​មក ក្លិប​អ្នកមាន​បុណ្យ​បាន​គ្រាប់​បាល់​ចំនួន​៥៣​គ្រាប់ ដែល​មាន​បូក​ជាមួយនឹង​គ្រាប់​បាល់​ទាំង​៣១​គ្រាប់ របស់ Messi និង Suarez ។ គ្រាប់​បាល់​ដែល​រកបាន​ដោយ​កីឡាករ​ទាំង​ពីរ​នាក់​នេះ គឺ​ស្មើនឹង ៥៨% នៃ​ចំនួន​គ្រាប់​បាល់​សរុប​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ