ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ​មួយ​កន្លែង គ្រាន់តែ​ឃើញ​ស្លាក​ញាក់សាច់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​កន្លែង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក​ជា ពិសី អភិបាល​ខណ្ឌ​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ ២០១៩ ដោយ​ដកហូត​បាន​កុំព្យូទ័រ​ចំនួន​១២​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​កន្លែង ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ​ដឹកនាំ​ដោយ​លោក​ជា ពិសី អភិបាល​ខណ្ឌ​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ ២០១៩ ដោយ​ដកហូត​បាន​កុំព្យូទ័រ​ចំនួន​១២​គ្រឿង បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ ។

ទីតាំង​បើក​ល្បែងស៊ីសង​ខាងលើ​ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ស្ថិត​នៅផ្ទះ​លេខ​១​អា ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា ទីតាំង​នេះ​បាន​បើក​លេងល្បែង​តាម​អន​ឡាញ​រួម​មាន​បៀ​, បាល់ និង​មាន​ស្លុត​ម៉ាស៊ីន​ជាដើម ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​នៅ​ខាងក្នុង និង​មុខ ផ្ទះ​បើក​ល្បែងស៊ីសង​នោះ ក៏​មាន​ដាក់​ស្លាក​ដែល​សរសេរ​ថា «​មាន​អាហារ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ​» «​ចាញ់​១០០​ដុល្លារ អ្នក​នឹង​បាន​៧​ភាគរយ​វិញ​ក្នុង​មួយ​ខែ​» «​អ្នក​ដែល​នាំ​មិត្តភក្តិ​មក​បង្កើត​Account​នឹង​មានឱកាស​ផ្សងសំណាង​ចាប់ឆ្នោត​» ព្រមទាំង​មាន​ដាក់​​សញ្ញា​រូប​បាល់​, បៀ និង​គ្រាប់​ឡុកឡាក់​ផង​ដែរ​។

លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​ថា ទីតាំង​នេះ​បាន​បើក​ល្បែងស៊ីសង ជា​ច្រើន​ប្រភេទ​តាម​អន​ឡាញ ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ ។ លោក​អភិបាល​បានអោយ​ដឹង​ទៀត​ថា ដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ពី​ទីតាំង​ល្បែងស៊ីសង​នេះ អាជ្ញាធរ​ក៍បាន​ចុះ​មក​ត្រួតពិនិត្យ ហើយ​ឃើញ​មាន​បើក​លេងល្បែង​ស៊ីសង​ពិតប្រាកដ​មែន ក៍បាន​ចាប់​ដកហូត​តែ​ម្តង ។

លោក​អភិបាល​ខណ្ឌ​ក៍បាន​អំពាវនាវ​ដល់​អ្នក​រកស៊ី​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ព្រោះ​អាជ្ញាធរ​នឹង​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម ។

លោក​អភិបាល​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ មេត្តា​ជួយ​សហការ និង​រាយការណ៍​ពី​សកម្មភាព​បទល្មើស​មក​អាជ្ញាធរ និង​សមត្ថកិច្ច ដើម្បី​ឈាន​ចុះ​បង្ក្រាប​អោយ​បាន​ទាន់​ពេល ។ ក្រោយ​ការ​ចុះ​បង្ក្រាប កំ​ព្យូ​ទ័​រ​ចំនួន​១២​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ​ដកហូត និង​បញ្ជូន​ទៅ​កាន់​សាលា​ខណ្ឌ តែ​ម្ចាស់​ពុំ​ត្រូវ​បាន​ឃាត់ខ្លួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ